Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Sinovac ចំនួន២ លានដូសទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញា

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) បានមានប្រសាសន៏ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សរុបចំនួនប្រមាណជាង ២៧ លានដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៩លាន គឺលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ។

លោកស្រីលើកឡើងថា កម្ពុជាយើងទទួលបានវ៉ាក់សាំងជាវគ្គៗ ជាជំហានៗ ហើយវ៉ាក់សាំងដែលទទួលបាននៅក្នុងដៃ មកដល់ពេលនេះមានចំនួនជាង២៥លាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងទទួលបានវ៉ាក់សាំងយ៉ាងច្រើន​យក​មកប្រើប្រាស់ដោយស្របច្បាប់នៅទូទាំងប្រទេស ហើយវ៉ាក់សាំងទាំងអស់នេះ មានទាំងវាក់សាំងដែលកម្ពុជា​យើងបញ្ជាទិញ និងវាក់សាំងជាជំនួយរបស់ប្រទេសជាមិត្ត ដែលមានសាធារណរដ្ឋប្រជាមានិត​ចិន មជ្ឈមណ្ឌលកូវ៉ាក់ ជំនួយរបស់ជប៉ុនជំនួយរបស់អង់គ្លេស និងជំនួយរបស់សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សម្តែងនូវមោទនភាព នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ បន្ទាប់ពីការរកឃើញអ្នកចាក់វ៉ាក់សាំងទី៩លាន ដោយសង្ឃឹមថា ក្រុមគោលដៅដែលមានអាយុ១៨ឆ្នាំឡើងចំនួន១០លាននាក់នេះ នឹងអនុវត្តបានចប់សព្វគ្រប់នៅចុងខែកញ្ញានេះ។ 

ដោយឡែកចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់ប្រជាពលរដ្ឋទូទៅវិញ លោកជំទាវវេជ្ជបណ្ឌិតសម្តែងការជឿថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកកំពុងតែគិតពីរឿងនេះហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវ៉ាក់សាំង ពីព្រោះមុននឹងយើងចាក់ គឺយើងត្រូវមានវ៉ាក់សាំងសិន។

គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងវិញ សម្រាប់ក្រុមដែលមានអាយុចាប់​ពី១៨ឆ្នាំឡើង អ្នកបានចាក់ដូសទី១ មានចំនួន ៩ ០១២ ៤៥២ នាក់ និងអ្នកបានចាក់ដូសទី២ ចំនួន៨ ០៩៨ ៥៣៤នាក់ ដែលស្មើនឹង៩០.១២ភាគរយ  នៃប្រជាជនគោលដៅសរុប១០លាននាក់។

សម្រាប់កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំវិញ អ្នកបានចាក់ដូសទី១ មានចំនួន ១ ៤២៧ ៥៥២ នាក់ ហើយអ្នកបានចាក់ដូសទី២ ចំនួន២៤៤ ២៣៦ នាក់ ស្មើនឹង ៧២.៥៨ ភាគរយ នៃក្រុមគោលដៅសរុបជិត០២លាននាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម