Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់ លួចកាត់​យក​ខ្សែភ្លេីងនៅក្រុងបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង÷ ក្រុមមុខសញ្ញាលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋក្នុងក្រុងបាត់ដំបងចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចតាមក្របួចជាប់កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ​២០២១ ​វេលា​ម៉ោ​ង​១០និង០៣​នាទី​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់ស្វាយប៉ោ​ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ បានលេចឡេីងនូវករណីចោរកម្មលួចកាត់យកខ្សែភ្លេីងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យពលរដ្ឋក្តៅក្រហាយទើបសមត្ថកិច្ចបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនជាមុខសញ្ញាខាងលើតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការបង្ក្រាបជនជាមុខសញ្ញាលួចនេះ មានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ផងឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ណ៍ ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​ (​កាត់​យក​ខ្សែ​ភ្លេីង​)​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០៦នាក់​មក​កាន់​ស្នងការដ្ឋាន​ ដេី​ម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ១,ឈ្មោះខា.សុវណ្ណា​ហៅ​ស្វា​ភេទប្រុស​អា​យុ​១៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។ ២,ឈ្មោះហែមវុត្ថា​ហៅ​គក់ ​ភេទប្រុស​អាយុ​៣១​ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយ​ប៉ោ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​។
៣,ឈ្មោះព្រាប​ សត្ថាឫទ្ធាហៅកុកភេទប្រុស​អាយុ​២២​ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​។ ៤,ឈ្មោះផាត់ រក្សា​ហៅ​វូ​ភេទប្រុស​អាយុ​២២​ឆ្នាំ​ មានទីលំនៅ​ភូមិ​បោះពោធិ៍​ឃុំ​អូរដំបង​១​ស្រុកសង្កែ​ខេត្ត​បាត់ដំបង​។៥ ឈ្មោះចេង.រ៉ី​ភេទប្រុស​អាយុ​៤០​ឆ្នាំ​មានទីលំនៅ​ភូមិ​អូរតានប់​សង្កាត់​ក្តុលដូនទាវ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​។៦,ឈ្មោះរឺន​.ចន្ទ​រស្មី​ភេទប្រុស​អាយុ​២៩​ឆ្នាំ​មានទីលំនៅ​ភូមិ​វត្តគរ​សង្កាត់​វត្តគរ​ក្រុងបាត់ដំ​បង​។

វត្ថុតាង​ដកហូត​រួម​មាន​៖​ ម៉ូតូ១គ្រឿងម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ខ្មៅស៊េរីឆ្នាំ​២០១៣ ​ពាក់ស្លាកលេខ​បាត់ដំបង​1S.5587 សំបកជ័រខ្សែភ្លេីងមួយចំនួនដែលនៅសល់ ក្រោយពីហែកយកខ្សែបណ្តូលទង់ដែងទៅលក់អស់។

ពាក់ព័ន្ធករណីខាងលើលោកស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលក្នុងពេលជួបប្រទះករណីខាងលេី​ដេីម្បីមានវិធានការ​បង្រ្កាបបានទាន់ពេលវេលា។ចំណែកជនសង្ស័យទាំង៦នាក់បច្ចុប្បន្នការិយាល័យជំនាញនៃស្នងការខេត្តកំពុងរៀបចំសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម