Connect with us

ព័ត៌មានជាតិ

អ្នកម៉ៅការម្នាក់ យកលុយ២៤ម៉ឺនដុល្លារចាយអស់ហើយ បែរជាចេញសែកស្អុយឲ្យម្ចាស់ដើមគេវិញទៀត

បានផុស

នៅ

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៣០​សីហា ឆ្នាំ​២០២១ បាន​លើកយក​សំណុំរឿង​ចេញ​សែក​ស្អុយ​មួ​យមក​កាត់ទោស​នៅ​ចំពោះមុខ​ជន​ត្រូវ​ចោទ ប៉ុន្តែ​បានសម្រេច​ពន្យារ​ពេល​ប្រកា​ដ​សាលក្រម​ទៅ​ថ្ងៃទី ១៣​កញ្ញា ខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ដែល​តុលា​កាត់ទោស​ឈ្មោះ ឌៀប វង់ ឌី ភេទប្រុស អាយុ៣៧ឆ្នាំ មាន លំនៅឋានលេខ៧ ផ្លូវលេខ៨បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកម៉ៅការ សាងសង់កា​រ៉ា​ស់សាំង។ តុលាការ​បាន​ចោទប្រកាន់ ឈ្មោះ ឌៀប វង់​ឌី ពីបទ​មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពាក់ព័ន្ធ និងបទល្មើសចេញសែកអត់លុយ ២៤ ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងរាជធានី។​

តាម​អង្គ​ហេតុដែល​តុលាការ​កាត់ទោស​គឺ កាលពីថ្ងៃទី១០ ខែ​កញ្ញា ឆ្នា២០២០ ឈ្មោះ ឌៀប វង់ ឌី បានទំនាក់ទំនងអ្នកមានប្រាក់ក្រាស់ក្រែលម្នាក់ ដើម្បីសាងសង់ការ៉ាស់សាំង ដែលមានតម្លៃ រហូតដល់២៤ម៉ឺនដុល្លារ​។ លុះពេលបានសាច់លុយទាំងដុំរួចហើយ ឈ្មោះឌៀប វង់ ឌី មិនបាន សាងសង់ការ៉ាស់សាំងឲ្យម្ចាស់លុយទេ គឺគេបង្វិលទៅកម្សាន្តលេងនៅកាស៊ីណូ រហូតដល់អស់ លុយ​។ ដោយបាត់យូរពេក មិនឃើញបានលទ្ធផល ម្ចាស់ក៏បានទាមទារយកប្រាក់វិញ ពេលនោះឈ្មោះ ឌៀប វង់ ឌី បានចេញសែកចំនួន៤សន្លឹក មានលុយចំនួន២៤ម៉ឺនដុល្លារឲ្យ ម្ចាស់ប្រាក់វិញ ប៉ុន្តែពេលទៅបើកលុយធនាគារបញ្ជាក់ថា សែកស្អុយអត់មានលុយទេ ទើបម្ចាស់ ប្រាក់ឆេះដុំក្ដៅក្រហាយ ក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការតែម្ដង។

នៅក្នុង​សវនាការ​ជនជាប់ចោទ​ បាន​សារភាពថា ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​មែន។ រឿងក្ដី​សែក​ស្អុយ​នេះ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១៣​កញ្ញា ឆ្នាំ​២០២១​ខាងមុខ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម