បុរសម្នាក់ កំពុងជិះម៉ូតូត្រឡប់មកផ្ទះ ស្រាប់តែរន្ទះបាញ់ស្លាប់ នៅតាមផ្លូវមកវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរសម្នាក់ កំពុងជិះម៉ូតូត្រឡប់មកផ្ទះ ស្រាប់តែរន្ទះបាញ់ស្លាប់ នៅតាមផ្លូវមកវិញ

បានផុស

នៅ

បុរសម្នាក់ ត្រូវបានបាត់បង់ជីវិតនៅតាមផ្លូវយ៉ាងអាណោចអធ័ម ខណៈដែលមេឃផ្តើមធ្លាក់ភ្លៀង​លាយឡំផ្គររន្ទះ ហើយបុរសជាជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញមិនទាន់បានដល់ផ្ទះផង ក៏រន្ទះបានបាញ់ផ្តាច់ជីវិតនៅតាមផ្លូវតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ប្រាប់ថា ហេតុការណ៍​ខាងលើ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា ​ឆ្នាំ​២០២១​ នៅវេលា​ម៉ោង​៦:២០​នាទី​ល្ងាច​ស្ថិតនៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ក្រុមទី​១១​ ភូមិ​អូស​ទូក​ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​ខេត្តបាត់ដំបង ​ខ​ណៈ​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​។

​សមត្ថកិច្ច​បន្ត​ថា ​ជន​រងគ្រោះ​មានឈ្មោះ​ ចេ​ម​ ស​ត់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ​ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង ​ហើយ​មូលហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ត្រឡប់​ទៅផ្ទះ​)​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង​។

​បច្ចុប្បន្ន​សព​ជនរងគ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ក្រោយពី​សមត្ថកិច្ច​បាន​ផ្តល់​ពត៌មាន​ដល់​ក្រុម​គ្រួសារ​សព​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ

ព័ត៌មានជាតិ៣៦ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ជីវិតកម្សាន្ដ៤៣ នាទី មុន

មិនទម្លាក់ទឹកដៃទេ! ទោះគ្មានការប្រកួតយកពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេ ក្នុងកម្មវិធី Miss World 2021

KPT+៥២ នាទី មុន

អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ

ជីវិតកម្សាន្ដ៥៣ នាទី មុន

ម្ចាស់តំណែងបវរកញ្ញាឯក ​MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services