Connect with us

ព័ត៌មានជាតិ

លែងលះគ្នាបាន៧ថ្ងៃ សុំប្រពន្ធត្រូវគ្នាវិញមិនបាន បើកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន​

បានផុស

នៅ

បុរសអ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ខូចចិត្ត​រឿងប្រពន្ធសុំលែង ហើយសុំត្រូវគ្នាវិញមិនព្រមបើកម៉ូតូកង់បីមក​លោក​ទឹក​សម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០​នាទី រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសរ​ង​គ្រោះ​ឈ្មោះ​ សូរ គឿ អាយុ​៣២ឆ្នាំ ​មុខរបរ​រត់​ម៉ូតូកង់​បី​ មាន​ស្រុ​ក​កំ​ណើត​នៅ​ខេត្តកំពង់ធំ​ មាន​ប្រពន្ធ​នៅ​ខេត្តព្រៃវែង ​ជា​កម្មការិនី​រោងចក្រ​ មានកូន​ប្រុស​ស្រី​២​នាក់​ក្នុងបន្ទុក​ ស្នាក់នៅ​ម្តុំ​កា​ណា​ឌីយ៉ា ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅមុន​ពេលកើតហេតុ​ បុរសរងគ្រោះ​បាន​ព្យាយាម​សម្លាប់ខ្លួន​ចំនួន​២​ដង​រួចមក​ហើយ​ដោយ ​លើក​ទី​១​ព្យាយាម​ចង ក ​សម្លាប់ខ្លួន ​លើ​ក​ទី​២​ព្យាយាម​លេបថ្នាំ​សម្លាប់ខ្លួន​ និង​លើក​ទី​៣​បាន​ជិះ​កង់​បី​ឥណ្ឌា​របស់ខ្លួន​ដែល​ទិញ​បង់​រំលស់​មិនទាន់រួច​ផង​នោះមក​លោតទឹក​សម្លាប់ខ្លួន​តែ​សំណាងល្អ​ការ​ធ្វើ​អត្តឃាត​ទាំងបី​លើក​មិនបាន​សម្រេច​នោះទេ​។

តាម​ប្រភព​បន្តថា ​បុរស​ខាង​លើត្រូវបាន​អតីត​ប្រពន្ធ​សុំ​លែង​ជា​ច្រើ​ន​ដង​រហូតដល់​ថ្ងៃទី​២៣​ ខែសីហា ឆ្នាំ ២០២១​ខ្លួន​ក៏​ព្រម​លែងលះ​ប្រពន្ធ​ដោយ​កូនប្រុស​ស្រី​២​នាក់​ប្រពន្ធ​ជា​អ្នក​យកទៅ​ចិញ្ចឹម ចំណែក​ខ្លួន​ទទួល​បាន​កង់​បី​បង់​រំលស់​។ហើយ​ដល់​ថ្ងៃទី​២៩​ ខែ​ឆ្នាំ​ដដែល​ដោយសារ​ចិត្ត​មិន​ដាច់​ពី​អតីត​ប្រពន្ធ​ក៏​សុំ​អតីត​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​វិញ​ តែ​អតីត​ប្រពន្ធ​មិន​ព្រម​ ក៏បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​ម្តុំ​បឹង​កេងកង​មក​លោតទឹក​សម្លាប់ខ្លួន​ពី​លើស្ពាន​ជ្រោយចង្វារ​តែម្តង ​តែ​សំណាងល្អ​បាន​បងប្អូន​ខ្មែរ​អ៊ី​ស្លាម​ដែរ​ជា​អ្នកនេសាទ​ត្រី​នៅ​ក្បែរនោះ​ឃើញ​ទាន់​ក៏​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ពី​ទឹកបាន​ទាន់ពេល​។

ក្រោយពី​កើត​ហេតុសមត្ថកិច្ចប្រចាំ​គោលដៅ​ទី​៣​ក្រោម​ស្ពាន​ជ្រោយចង្វារ​ហៅ​ទៅ​សួ​នាំ​និង​អប់រំ​រួច​ឱ្យ​បុរស​ខាង​លើ​ត្រឡប់ទៅផ្ទះ​វិញ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម