Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា សម្តែង​ការ​ហួសចិត្ត ដែល​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ឈរ​អោបដៃ​មើល​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន

បានផុស

នៅ

លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​៣០ ខែសីហា នេះ​បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ប្រទេស​មហាអំណាច​មួយ ដែល​តាំងខ្លួន​ជា​បី​តា​សិទ្ធិមនុស្ស បិតា​ប្រជាធិបតេយ្យ ហើយ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ការ​បង្ក​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន នាំឱ្យមាន​វិប្បត្តិ​ជនភៀសខ្លួន​តែ​បែរជា​ឈរ​អោបដៃ​មើលទៅ​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ា​លីន លើកឡើង​យ៉ាង​ដូច្នេះ​ថា “​ប៉ុន្មាន​ថ្ងៃនេះ ប្រទេសមួយ​ចំនួន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បានរួម​គ្នា​បង្ហាញ​កាយវិការ​មនុស្សធម៌​អន្តរជាតិ ដោយ​សុខចិត្ត​ទទួល​ជនភៀសខ្លួន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​សិន រង់ចាំ​បំពេញបែបបទ​ចេញទៅ​ប្រទេស​ទី​៣​។ ចំណែកឯ​ប្រទេស ដែល​តែងតែ​តាំងខ្លួន​ជា​បិតា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ និង​បាន​រួមគ្នា​ឈ្លានពាន និង​បង្ក​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន នាំឱ្យមាន​វិប្បត្តិ​ជនភៀសខ្លួន​នា​ពេល​នេះ បែរ​ជា​មិន​ទទួល​ជនភៀសខ្លួន​ទាំងនោះ ឱ្យចូល​ក្នុងប្រទេស​រប​ស់​ខ្លួន​ទៅវិញ តែ​ត្រូវ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ប្រទេស​ដទៃ​សិន ដើម្បី​រង់ចាំ​បំពេញបែបបទ និង​លក្ខខណ្ឌ​ជា​ជនភៀសខ្លួន​ឱ្យបាន​ចប់​សព្វគ្រប់ មុននឹង​អនុញ្ញាត​ឱ្យចូល​។ នេះ​បាន​ហៅថា បិតា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មែន​”​។

​គួរ​រំលឹក​កថា វិបត្តិ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មីៗ​នេះ រុញច្រាន​ប្រទេសមួយ​នេះ​ឲ្យ​ធ្លាក់ចូល​ក្នុងស្ថានភាព​ដ៏​មហន្តរាយ និង​គ្រោះថ្នាក់​បំផុត ក្រោយ​ពេលដែល​ក្រុម​តា​លី​បង់ បាន​ច្បាម​សង្គ្រុប​យក​អំណាច​ដោយ​ផ្ដួលរំលំ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពេល​ការប្រកាស​ដកទ័ព​រប​ស់​សហរដ្ឋអាមេរិក ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ ធ្លាក់ចុះ​ទៅរក​ស្ថានភាព​ដ៏​អាក្រក់​បំផុត​។

ក្នុង​នោះ​ក៏​មាន​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​បាននាំគ្នា​សម្រុក​ចាកចេញ​ទៅកាន់​បណ្តា​ប្រទេស​នានា​។ ដោយឡែក កម្ពុជា​ក៏បាន​ប្រកាស​ទទួលយក​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​៣០០​នាក់​ផងដែរ​។

មក​ទល់​ពេល​នេះ គេ​មិនទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ក្លាយទៅជា​យ៉ាងណា​នៅឡើយ​ទេ បើទោះបី​ជាថ្មីៗ​នេះ ក្រុម​មេដឹកនាំ​តា​លី​បង់​ចេញមុខ​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ច្បាប់​មួយចំនួន​ក៏ដោយ ប៉ុន្ដែ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន​នៅតែ​មិន​ទុកចិត្ត​ក្រុម​ឧទ្ទាម​នេះ​នៅឡើយ​ទេ ពីព្រោះ​កាលពីមុន ក្រុម​នេះ ធ្លាប់​បាន​ក្ដោប​ក្ដាប់​អំណាច​កាលពី​ជាង​២០​ឆ្នាំមុន មានការ​អនុវត្ត​ច្បាប់​យ៉ាង​ឃោរឃៅ ពិសេស​ការ​ដាក់វិន័យ​តឹងរ៉ឹង​បំផុត​ចំពោះ​មនុស្ស​ស្រី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម