Connect with us

ព័ត៌មានជាតិ

តំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តជាប់ ជួរភ្នំដងរែក និង​តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ សេចក្ដីជូនដំណឹង នៅថ្ងៃទី៣១ ខែសីហានេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយនិងប្រព័ន្ធសម្ពាធទាប។ ក្នុងនោះ នៅថ្ងៃទី២ ថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងមានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១.បណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល ៖ មា​ន​​-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី៣០-៣២ អង្សា សេ។ -អាច​នឹង​មានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។

២. បណ្ដាខេត្តនៅតំបន់ ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សា សេ។ -សីតុណ្ហភាពអតិបរមា មានពី២៩-៣១​ អង្សាសេ។ -អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។ -អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្ដាកោះ រលកសមុទ្រ នឹងអាចកើតមានឡើង ក្នុងកម្រិតមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យសាធារណជន និងប្រជាពលរដ្ឋ បង្កើនការប្រយ័ត្នខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ នាទី មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង៥៩ នាទី មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម