Connect with us

ព័ត៌មានជាតិ

តួលេខ ៤ ខេត្ត​ កំពុង​ផ្ទុះ​​ឆ្លង​កូវីដ ខ្ពស់ រាលដាល​ដល់​តំបន់​ឦសាន

បានផុស

នៅ

តាម​បណ្តា​ខេត្ត​ ករណី​ឆ្លង​ថ្មី​នៅ​តែ​មាន​អត្រា​មួួ​យ​ខ្ពស់ ហើយខេត្ត​ចំនួន ៤ បាន​នាំមុខ​គេ​លើ​តួលេខ​អ្នក​ឆ្លង​ថ្មី​។ បន្ទាយមានជ័យជាខេត្ត​ដែល​រងគ្រោះ​ធ្ងន់ជាង​គេ ខណៈ​​ខេត្ត​ជាយដែន​ថៃ​នេះ​នៅ​តែ​នាំមុខ​គេ​លើ​តួលេខ​អ្នក​ឆ្លង​សរុប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​រាយការណ៍មានអ្នក​ឆ្លង​ថ្មី ១០៨ នាក់ទៀត ក្នុង​រយៈពេល ២៤។ លំហូរ​នៃ​ពលករ​មកពីថៃ​រាប់រយនាក់​ជា​រៀងរាល់ថ្ងៃ​ជា​ក្តី​បារម្ភ ខណៈ​ខេត្ត​មួយ​នេះ​ជា​តំបន់​ឆ្លងកាត់​នៃ​ពលរដ្ឋ​មកពីគ្រប់ទិសទីក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅប្រទេស​ថៃ។

​ខេត្ត​សៀមរាបជា​ខេត្ត​ទេសចរណ៍​ដ៏ធំ​ ស្ថានការ​ការ​ឆ្លង​រាលដាល​មិនទាន់ធូរស្រាល​ ដោយ​អាជ្ញាធរ​ប្រកាស​មានអ្នក​ឆ្លង​ថ្មី ៧៤ នាក់កាលពីម្សិលមិញ​។ ដោយឡែក​ខេត្ត​ត្បូងឃ្មុំ​ដែល​មានប្រជាជន​​​ជិត ១ លាន​នាក់ ការ​ឆ្លង​ក្នុង​សហគមន៍នៅ​តែ​ធ្ងន់ធ្ងរ​នៅ​ឡើយ​។ ​តាម​របាយការណ៍​ខេត្ត មានអ្នក​ឆ្លង​ថ្មី​ ៨៣ នាក់​ជា​តួលេខ​ខ្ពស់​ទី ៣ បន្ទាប់​ពី​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប។

នៅ​តំបន់​ឦសានវិញ ​ខេត្ត​មណ្ឌលគិរី នៅ​រយៈពេល ២៤ ម៉ោង​ អាជ្ញាធរ​ក៏​បាន​រាយការករណី​រកឃើញ​អ្នក​ឆ្លង​ថ្មី ៤៧ នាក់ ជា​តួលេខខ្ពស់​បំផុត​សម្រាប់​បណ្តាខេត្ត​នៅ​​ក្នុង​តំបន់។

ខាងក្រោមជា​តួលេខ​ខេត្ត​ទាំង ១៧ ដែល​បាន​រាយការណ៍ករណី​ឆ្លង​ថ្មី​ក្នុង​រយៈពេល ២៤ ម៉ោង​នេះ៖

១/ខេត្ត​កោះកុង (១២ នាក់)

២/ខេត្ត​សៀមរាប (៧៤ នាក់)

៣/ខេត្ត​កំពង់ចាម (៤៥ នាក់)

៤/ខេត្ត​បន្ទាយមានជ័យ (១០៨ នាក់)

៥/ខេត្ត​កំពង់ធំ (២៩ នាក់)

៦/ខេត្ត​ព្រៃវែង (១៩ នាក់)

៧/ខេត្ត​ឧត្តរមានជ័យ (៣៧ នាក់)

៨/ខេត្ត​បាត់ដំបង (២៥ នាក់)

៩/ខេត្ត​ប៉ៃលិន ( ១៧ នាក់)

១០/ខេត្ត​ស្វាយរៀង (១១ នាក់)

១១/ខេត្ត​មណ្ឌលគិរី (៤៧ នាក់)

១២/ ខេត្តរតនគិរី (អត់មាន)

១៣/ខេត្ត​ស្ទឹងត្រែង (១៨ នាក់)

១៤/ខេត្ត​ព្រះវិហារ (៤៤ នាក់)

១៥/ខេត្ត​កំពង់ឆ្នាំង (០៥ នាក់)

១៦/ខេត្តក្រចេះ (០៥ នាក់)

១៧/ ខេត្ត​ត្បូងឃ្មុំ (៨៣ នាក់)

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម