ព័ត៌មានជាតិ
រាជរដ្ឋាភិបាល អនុម័តគម្រោងវារីអគ្គិសនី ស្ទឹងតាតៃលើ
គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែ បណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុលពីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាល អនុម័តនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តលើសំណើ សុំការពិនិត្យសម្រេចលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុលពីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវនិងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ។
គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មី ចំនួន៣គម្រោងបន្ថែមទៀតនេះ គឺ គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនី ស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុលពីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ។ គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ។
ផលប្រយោជន៍សំខាន់ នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គិសនី ៥២៧ លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ ដែលមានថ្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង ថេរ៣៥ ឆ្នាំគម្រោងនេះ នឹងជួយស្តុកប្រភពទឹកភ្លៀង នៅរដូវវស្សាបន្ថែមទុក នៅក្នុងអាងទឹកថ្មីទាំង២ នៃគម្រោងវារីអគ្គិសនី តាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនី នៅវារីអគ្គិសនី ស្ទឹងតាតៃ នៅរដូវវស្សា និងស្តុកទឹកនេះ ទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនី ស្ទឹងតាតៃលើ នៅរដូវប្រាំងនិងបង្ហូរ ចុះមកឲ្យអាងវារីអគ្គិសនី ស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំង ចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោង បន្ថែមទៀត ។
ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធបទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគរដ្ឋ នឹងទទួលបានចំណូលពន្ធពីគម្រោងដូចតទៅ៖ចំណូលពន្ធលើប្រាក់ចំណូលពន្ធកាត់ ទុកលើចំណាយការប្រាក់និងពន្ធកាត់ទុកលើការបែងចែកភាគលាភសរុប ចំនួន១៩៩.៧០៥.៩៨៤ដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ។ ក្នុងករណីអាករលើ តម្លៃបន្ថែម (VAT) ត្រូវបានដាក់ឲ្យអនុវត្ត ,រដ្ឋនឹងទទួលបានចំណូលពីអាករនេះសរុបចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារអាមេរិកក្នុងរយៈពេល ៣៥ឆ្នាំ នៃអាណត្តិប្រតិបត្តិការអាជីវកម្ម ។ ចំណូលពន្ធខាងលើនៅមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល