ព័ត៌មានជាតិ
១៣ថ្ងៃ រាជរដ្ឋាភិបាល ប្រមូលទិញមៀនប៉ៃលិនពីកសិករបានជាង ១ ៧៥៨ តោន
ខេត្តបាត់ដំបង÷ ក្រោយពីប្រជាកសិករប្រឈមទីផ្សារសម្រាប់នាំចេញទៅប្រទេសថៃ ខណះប្រទេសថៃកំពុងមានវិបត្តិកូវីដ១៩ធ្ងន់ធ្ងរធ្វើឱ្យកកស្ទះកសិផលផ្លែមៀន(តាង៉ែន)ដោយរកទីផ្សារមិនបាន។
ក្នុងវបត្តិដ៏ធ្ងន់ធ្ងរ ប្រមុខរដ្ឋាភិបាលបានសម្រេចចិត្តបង្កើតក្រុមការងារចុះប្រមូលទិញផ្លែមៀនទាំងអស់របស់ប្រជាកសិករតាមបណ្តាខេត្ត ដែលប្រឈមពិសេសក្នុងខេត្តបាត់ដំបង លើកលែងតែចម្ការរបស់លោកឧកញ៉ាឬឯកឧត្តមប៉ុណ្ណោះដែលតម្រូវឱ្យរកទីផ្សារដោយខ្លួនឯង។
លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យកម្ពុជាថ្មីដឹងថា ពាក់ព័ន្ធការប្រមូលទិញផ្លែមៀនប៉ៃលិន(តាង៉ែន) និងមៀនក្រអូប (មៀនខ្មែរ) ចាប់ពីថ្ងៃទី១៧ថ្ងៃទី១៧ខែសីហាដល់ថ្ងៃទី៣០ខែសីហា ដែលមានរយះពេល(១៣ថ្ងៃ) ក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ ដែលមានផ្លែមៀនប៉ៃលិន (តាង៉ែន) និងមៀនក្រអូបមានចំនួន ៩៨០តោន ខណៈដែលបានទទួលទិញជំហានដំបូងនៅទីលានបាល់ទាត់វាលបែកចានក្នុងក្រុងបាត់ដំបងបានចំនួន៧៧៨តោន ដូច្នេះសរុបលទ្ធផលប្រមូលទិញរយៈពេល១៣ថ្ងៃមានចំនួន១៧៥៨តោន។
លោកបន្តថា យុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន)នៅខេត្តបាត់ដំបង នៅតែបន្តដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៌ ហុីង ប៊ុនហៀង ប្រធានក្រុមការងារដឹកនាំក្រុមខុទ្ទកាល័យ ដោយសហការជាមួយរដ្ឋបាលខេត្តមន្ទីរជំនាញ។ ក្រៅពីកំណត់គោលដៅនៅទីលានបែកចានសម្រាប់ទទួលទិញពីកសិករ ក៏មានការដឹកនាំក្រុមចុះទៅទិញដល់ចម្ការថែមទៀត៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង