បង្រ្កាបទីតាំងលក់នាឡិកា ប្រ៊េន ក្លែងក្លាយ ដកហូតជិត៥០០០គ្រឿង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បង្រ្កាបទីតាំងលក់នាឡិកា ប្រ៊េន ក្លែងក្លាយ ដកហូតជិត៥០០០គ្រឿង

Published

on

នាឡិកា ក្លែងក្លាយជិត៥០០០គ្រឿង ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​បង្ក្រាប នៅ​ផ្សារ​អូរ​ឬស្សី និងក្នុងខណ្ឌ​បឹងកេងកង បន្ទាប់ពីទទួល​ពាក្យ​បណ្ដឹង​របស់ក្រុមហ៊ុន​។

កម្លាំង​ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការ កាលពីថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញា​ធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួល​នីតិវិធី​ពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសា​លាដំ​បូង​រាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែង​ក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្តកិច្ច​ចម្រុះ​បានរកឃើញវត្ថុតាងរួមមាន​៖ នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន ៤.៦៣១គ្រឿង និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជា​បណ្ដោះអាសន្ន និងនាំ​ខ្លួនម្ចាស់ទីតាំងចំនួន ០២នាក់(ស្រី ០១នាក់) ជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្ត​នីតិវិធី ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services