Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup នៅ​កីឡដ្ឋាន​ជាតិមរតកតេជោ

បានផុស

នៅ

គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានចុះពិនិត្យកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup នាចុងឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ចសហព័ន្ធកីឡាបាល់ទាត់ ក្រោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ដើម្បីពិនិត្យគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup នាចុងឆ្នាំនេះផង និងសម្រាប់ត្រៀមដំណើរការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ផង។

ការចុះពិនិត្យកីឡដ្ឋានថ្មី​នេះ ធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ប្រចាំតំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ ២០២១ របស់ CAMSOC កាលពីថ្មីៗនេះ។

ប្រធានសហព័ន្ធបានបង្ហាញពីបំណង ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពាន រង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យ នៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏ដើម្បីជាការសាកល្បងកីឡដ្ឋានថ្មី និងពង្រឹងសមត្ថភាពកីឡាករសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលចំនួន ២លើកមកហើយ ដោយសារការរីករាល ដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូច ជាលើពិភពលោក។ តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រចាំតំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។ ប៉ុន្ដែបេក្ខ ភាពដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែនមានតែកម្ពុជានោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម