Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ៖ ឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលបានទឹកស្អាត១០០% និងឆ្នាំ២០៣០ គឺទឹកស្អាត​តាមតម្រូវការ​​

បានផុស

នៅ

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍​ បានបង្ហាញ​នូវ​សង្ឃឹមថា តាមរយះ​ចំណេះដឹង និងបទពិសោធន៍ជា​យូរ​ឆ្នាំរបស់លោក​ឡុង ណា​រ៉ូ នឹងខិតខំដឹកនាំ​គ្រប់គ្រងរក្សា​សមិទ្ធផល និង​អភិវឌ្ឍន៍អង្គភាពរដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញឲ្យ​កាន់តែ​រីក​ច​ម្រើនទៅ​មុខជា​លំដាប់ ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាននៅឆ្នាំ​២០២៥ ទីប្រជុំជន នឹង​ទទួលបាន​ទឹកស្អាត១០០% និង​ឆ្នាំ​២០៣០ គឺ​ទឹកស្អាត​សម្រាប់​ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បង្ហាញ​នូវ​ក្តី​ស​ង្ឃឹម​បែបនេះ ​ខណៈពេល​នា​ថ្ងៃ​ម្សិល​មិញ​នៅ​សាលប្រជុំ​អង្គភាព​រដ្ឋាករទឹកក្រុងភ្នំពេញ ក្នុងពិធីប្រកាសផ្ទេរ និង​តែងតាំង​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង​និង​អង្គភាព​រដ្ឋាករទឹក និងតំណាង​ភាគី​ពាក់ព័ន្ធ​ប្រមាណ៧៣០នាក់ តាម​ប្រព័ន្ធអន​ឡាញ។​

បន្ទាប់ពី​ការអាន​អនុក្រឹត្យ​តែងតាំង និង​មានការ​ប្រគល់​អនុក្រឹត្យ និង​ត្រារដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​រួចមក លោក​ ស៊ី​ម ស៊ី​ថា អតីតជា​អគ្គនាយករដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ត្រូវ​ចូល និវត្តន៍ និង​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​អ​ញ្ជើ​ញ​ឡើ​ង​មានប្រសាសន៍លើ​កឡើង​ពី​ប្រវត្តិ​ការងារ និងរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផល ក៏ដូចជាស្នាដៃ​សម្រេចបាន​ក្នុង​អណ​ត្តិ​ការងារ​របស់លោក​ក្នុង​រយៈពេល​៩​ឆ្នាំ​កន្លង​មក ក្នុង​លទ្ធផល​គួរ​ជាទី​មោទនៈ។

លោក ឡុង ណា​រ៉ូ អតីត ជា​អគ្គនាយករង​រដ្ឋា​ទឹកស្វយ័តក្រុងភ្នំពេញ និង​ត្រូវបានតែងតាំង​ជា​អគ្គនា​យករដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញថ្មី មានប្រសាសន៍​លើ​កឡើ​ង​ពី​ប្រវត្តិ​ការងារ ប្រវត្តិការបន្ត​ការ​សិក្សា​រៀនសូត្រ ការ​ក្រេបជញ្ជក់​បទពិសោធន៍​ការងារ​ពី​ថ្នាក់ដឹកនាំ​ជា​រៀមច្បង ក៏ដូចជា​ពី​ជំនាញការ​បរទេសដែល​លោក​ធ្លាប់​បំពេញការងារ​ក្នុង​អង្គភាព​រដ្ឋាករទឹក​ក្រុងភ្នំពេញ​មាន​រយៈពេល​យ៉ាងយូរ​ឆ្នាំ បន្ទាប់ពី​ឯកឧត្តមបានបញ្ចប់​ការសិក្សមកពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​នៅ​ឆ្នាំ​១៩៨៩។ ជាមួយគ្នានេះ លោក ​ឡុង ណា​រ៉ូ ក៏បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ថ្មីៗ បន្ថែម​ទៀត បន្ត​ពី​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ដោយ​ថ្នាក់ដឹកនាំ​ជា​រៀមច្បង​មុនៗ ជា​ពិសេសដើម្បី​ឆ្លើ​យ​តបនឹង​គុណបំណាច់​ដ៏​ថ្លៃថ្លា​ប្រកបដោយ​មហា​កិត្តិយស​ដែល​រូប​ឯកឧត្ដមត្រូវ បានសម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកកិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ផ្តល់នូវ​តួនាទីដឹកនាំ​អង្គភាពដែលជា​គុណបំណាច់​មួយជីវិត​ក្នុង​ជីវភាពជា​មន្ត្រី​សាធារណៈ ដែលមាន​កាតព្វកិច្ច​ប​ម្រើ​ជាតិមាតុភូមិ និងប្រជាជនដោយ ការទទួលខុសត្រូវខ្ពស់ ។

មានប្រសាសន៍​សំណេះសំណាល​ក្នុង​អង្គពិធីលោកកិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​និង​កោត​សរសើ​រ​ចំពោះ​សមិទ្ធផល​ការងារ​ធំៗ​ទាំងឡាយ​ដែល​លោកបណ្ឌិត ស៊ី​ម ស៊ី​ថា សម្រេចបាន​នាពេល​កន្លងមក បន្ទាប់ពីលោក​បាន​ត្រូវបានតែងតាំងជា​អគ្គនាយក​រដ្ឋា​ទឹកស្វយ័ត ក្រុងភ្នំពេញកាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ដោយ​បន្ត​អណ​ត្តិ​ពី​លោក ឯក ស៊ុន​ចាន់ បច្ចុប្បន្នជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​អគ្គនាយក​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ​២០១២។ តាំងពីនោះ និង​ជា​បន្តបន្ទាប់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​នាំមកនូវភាព​ជោគជ័យជូន​រាជរដ្ឋាភិបាល​ក្នុងការ​កែទម្រង់​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ក្រោម​ការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់ ចក្ខុវិស័យត្រឹមត្រូវ មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​ធ្វើឲ្យ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបាន​ពាន​រង្វាន់​ជា​បន្តបន្ទាប់​ជា​អន្តរជាតិផ្នែក​វិស័យ​ទឹកស្អាត​។

លោកកិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញ​នូវ​ក្តីសង្ឃឹមថា​៖​ តាមរយះ​ចំណេះដឹង និងបទពិសោធន៍ជា​យូរ​ឆ្នាំរបស់លោក ឡុង ណា​រ៉ូ នឹងខិតខំដឹកនាំ​គ្រប់គ្រងរក្សា​សមិទ្ធផល និង​អភិវឌ្ឍន៍ អង្គភាព រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ឲ្យ​កាន់តែ​រីក​ច​ម្រើនទៅ​មុខជា​លំដាប់ ក្នុង​គោល​ដៅ​សម្រេច​ឲ្យ​បាននៅឆ្នាំ​២០២៥ ទីប្រជុំជននឹង​ទទួលបាន​ទឹកស្អាត១០០% និង​ឆ្នាំ​២០៣០ គឺ​ទឹក​ស្អាត​សម្រាប់​ទាំងអស់គ្នា ជាពិសេសចំពោះមុខ​គឺ​ការដោះស្រាយ​ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រជាជននិង​ផ្ទៃក្រឡាទីក្រុង​កំពុង​រីក​ធំ​ឡើង ហើ​យ​ក៏មាន​គម្រោង​កិច្ចសហការ និង​អភិវឌ្ឍន៍​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ៦០ នាទី មុន

ក្រុងកែបទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ាគីស្ថាន ​ចោទ​ ឥណ្ឌា​ ​សម្លាប់ពលរដ្ឋខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់ដី​ស្របច្បាប់​ស្នើ​អាជ្ញាធរស្រុកកណ្តាលស្ទឹង​បង្ក្រាប​ក្រុម​អណាធិបតេយ្យ​ចាប់​ដី​សង់​រោង​លើ​ដីមាន​ម្ចាស់

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម