Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខនិងនាំយកអំណោយ​ជូនលោកមេភូមិព្រះពន្លា ដែលកំពុង​សម្រាកព្យាបាលជំងឺ

បានផុស

នៅ

លោក ​គួច គង់ មេភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ដែល​កំពុងមាន​ជំងឺ​សន្លាក់ជើង​ហើយ​ខិតខំ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ផង​នោះ បានទទួល​អំណោយ​ពី​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ​នា​ថ្ងៃទី​៣១​ ខែសីហា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រួម​ដំណើ​ក្នុងការ​សាកសួរ​សុខទុក្ខ​ដល់​លោក​មេភូមិ មាន​លោកស្រី ឯក យ៉ាន​នី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​ ងឹ​ន ធី​រ៉ូ ចៅសង្កាត់​ព្រែកប្រា​។​

តាម​ប្រសាសន៍​លោក ចេង មុនី​រ៉ា បាន​សំដែង​ការអាណិតអាសូរ​ដល់​លោក​មេភូមិ​ព្រះ​ពន្លា​ដែល​ខិត​ខំ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ទាំង​ឈឺ​ដោយ​មិន​ខ្លាច​នឿយហត់ ​ពិសេស​ក្នុងដំណាកកាល​ក្តៅគគុក​ដែល​ជំងឺ​កូ​វីដ​១៩​កំពុង​ឆ្លងតាម​សហគមន៍​រាល់ថ្ងៃ​។​

ហើយក៏​ជា​ការលើក​កម្លាំងចិត្ត​ដល់​លោក​មេភូមិ​ផង លោក​ ចេង មុនី​រ៉ា ក៏បាន​នាំយក​អំណោយ​ផ្តល់​ជូន​លោក​មេភូមិ​ព្រះ​ពន្លា រួមមាន​ថវិកា​៤០.០០០០​រៀល​ អង្ករ​៥០​គីឡូក្រាម ទឹកបរិសុទ្ធ​៥​កេស​ថែម​ទាំង​គ្រឿងឧបភោគ​បរិភោគ ម៉ាស់ ជែ​ល​ទៀតផង​។​

នេះ​ជា​សកម្មភាព​មនុស្សធម៌​របស់លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដែល​តែង​ធ្វើឡើង​ទៅលើ​មន្ត្រី​ថ្នាក់ក្រោម​រួមទាំង​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត​ជីវភាព​ដោយ​ពុំ​ទុក​ឲ្យ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ឡើយ​៕

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម