Connect with us

ព័ត៌មានជាតិ

ផ្សាយ​ផ្ទាល់ពិសេស ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

បានផុស

នៅ

នៅម៉ោង ០៩ ព្រឹកនេះ មានកម្មវិធី​ផ្សាយផ្ទាល់ពិសេស​ពី​ពិធីដាក់ឲ្យ​ដំណើរការផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

រៀបចំកម្មវិធីដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង Techo Startup Center សហការដោយ ក្រសួងពាណិជ្ជកម្ម Ministry of Commerce អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia, Ministry of Industry, Science, Technology & Innovation, ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបាន​ជូនដំណឹង​ ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី២ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។​

បើ​យោង​តាម​សេចក្តីប្រកាសព័ត៌មាន​ ប្រ​ព័ន្ធ​ចុះបញ្ជី​អា​ជីវក​ម្មតាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ជា​ការកែទម្រង់​​របស់​រដ្ឋាភិបាល​ ដែល​បាន​ដាក់ចេញក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ។​

ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ជួយ​ឲ្យ​ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ​ក្រៅ​ផ្លូវការ​។ ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ ៨ ​ថ្ងៃ​។ រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​ នឹងត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ត្រួតពិនិត្យនិង​អនុម័ត​។

មកដល់​ពេលនេះ មាន​ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ចំនួន​ ៦ បាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន រួមមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម