ព័ត៌មានជាតិ
ទិន្នន័យថ្មី បង្ហាញពីតួលេខសត្វព្រៃ មាននៅក្នុងប្រទេសកម្ពុជា
សត្វព្រៃជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងដែនជំរកសត្វព្រៃនានាក្នុងប្រទេសកម្ពុជា។ សត្វព្រៃមួយចំនួន កំពុងប្រឈមការផុតពូជ ដោយសារការបរបាញ់ និងការជួញដូរខុសច្បាប់។
បើតាមមន្រ្តីនាយកដ្ឋានសត្វព្រៃនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្ញើទិន្នន័យពីតួលេខសត្វព្រៃដែលមាននៅប្រទេសកម្ពុជា។ បច្ចុប្បន្នសត្វព្រៃត្រូវបានគេរកឃើញបែងចែកទៅតាមប្រភេទក្នុងនោះមានដូចជា៖
– ថនិកសត្វប្រហែល ១៦២ប្រភេទ
– សត្វស្លាបប្រហែល ៦០១ប្រភេទ
– ឧរង្គសត្វប្រហែល១៧៥ ប្រភេទ
– ថលជលិកសត្វប្រហែល ៧៥ ប្រភេទ
យោងតាមប្រកាសលេខ ០២០ ប្រ.ក កសក ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បែងចែកសត្វព្រៃជាបីក្រុមគឺ៖
1) ក្រុមប្រភេទជិតផុតពូជ៖
-ថនិកសត្វ ១០ប្រភេទ
-សត្វស្លាប ៦ប្រភេទ
2) ក្រុមប្រភេទមានដោយបង្គួរ៖
-ថនិកសត្វ ៤៦ ប្រភេទ
-សត្វស្លាប ៤៨១ប្រភេទ
-ឧរង្គសត្វ ៨២ប្រភេទ
-សត្វល្អិត ៦៤ប្រភេទ
3) ក្រុមប្រភេទមានដោយកម្រ៖
-ថនិកសត្វ ២៧ ប្រភេទ
-សត្វស្លាប ៤៥ប្រភេទ
-ឧរង្គសត្វ ៤ប្រភេទ
យោងតាមប្រកាសលេខ ០២០ ប្រ.ក កសក ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៧ បានកំណត់និយមន័យ ក្រុមសត្វព្រៃប្រភេទជិតផុតពូជ ក្រុមប្រភេទមានដោយកម្រ និងក្រុមប្រភេទមានដោយបង្គួរមានដូចតទៅ៖
១-ក្រុមប្រភេទជិតផុតពូជ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃសារព័ន្ធ និង ភូមិសាស្ត្រនៃទីជម្រករបស់វាត្រូវបានថយចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលដប់ (១០) ឆ្នាំចុងក្រោយ ឬ ក្នុងរយៈពេល បី(៣) ជំនាន់តំណពូជនៅក្នុងធម្មជាតិ និងជាប្រភេទដែលមានសារៈសំខាន់ខាងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងមានតម្លៃសេដ្ឋកិច្ចខ្ពស់។
២-ក្រុមប្រភេទមានដោយកម្រ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វាមានកម្រិតទាប កម្រជួបប្រទះ ឬមានដោយកម្រ ដែលអាចជួបប្រទះតែនៅក្នុងទីជម្រកណាមួយជាក់លាក់ ឬ ជាស្ថានិកប្រភេទ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឈានទៅរកការផុតពូជនៅក្នុងធម្មជាតិ ។
៣-ក្រុមប្រភេទមានដោយបង្ហូរ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វា មានកម្រិតច្រើនបង្គួរ មានរបាយទូលំទូលាយ មានសក្តានុពលបន្តពូជឆាប់រហ័ស និងរងការគំរាមកំហែងតិចតួចក្នុងតម្រូវការសង្គមសេដ្ឋកិច្ច។ ប្រភេទសត្វព្រៃក្នុងក្រុមមានដោយបង្គួរ រួមមានគ្រប់ប្រភេទសត្វ ដែលមិនបានចាត់ថ្នាក់ក្នុងក្រុមប្រភេទជិតផុតពូជ និង ក្រុមមានដោយកម្រ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ