Connect with us

ព័ត៌មានជាតិ

ក្នុងខែសីហានេះCDC អនុញ្ញាតឱ្យក្រុមហ៊ុនថ្មី១៥ បើកដំណើរផ្តល់ការងារដល់ពលរដ្ឋជាង៥ពាន់កន្លែង​

បានផុស

នៅ

នៅក្នុងខែសីហាឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១៥​ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​និង​ផ្តល់ឱកាស​ការងារ​ជួន​ដល់​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងចំណោម​ក្រុមហ៊ុន​ថ្មី​ទាំង​១៥​នោះ​រួមមាន​

១. SHINING FASHION INDUSTRIAL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៧​កន្លែង​។

២. MELYO PLASTIC TECHNOLOGY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ធុង​ទឹកកក និង​ធុង​ជ័រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ​៤,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៧​កន្លែង​។

៣. KICYN (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ​៦,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៩៤៧​កន្លែង​។

៤. ETHAN METAL MANUFACTURE CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ដែក និង​ទង់ដែង (​ពី​វត្ថុធាតុដើម​ចាស់ៗ​ប្រមូល​ទិញ​ក្នុងស្រុក​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៥​នាក់​។

៥. SOMA ENERGY CO., LTD. គម្រោង​បង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៥​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំបួរ ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ទុនវិនិយោគ​ប្រមាណ ៤,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៤​នាក់​។

៦. SCHNEITEC ALTERNATIVE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ អានុភាព​២៣​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៨,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦​នាក់​។

៧. XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ជីវគីមី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៩,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២​នាក់​។

៨. SOMA FARM (CAMBODIA) CO., LTD. គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (​មាន់​, ទា​, ជ្រូក​…) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ១១,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩២​នាក់​។

៩. CAMBODIAN XING CAN SHI PIN CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ (​ដំណាប់​ស្វាយ​, ម្នាស់​, មៀន​, ខ្នុរ និង​ស្វាយចន្ទី​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៤​នាក់​។

១០. CAMBODIAN A1 STEEL INDUSTRY CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ដុក​ល្ពៅ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១៥,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧៤​នាក់​។

១១.ACCESSORIES CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង​។

១២. COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​កាបូប និង​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៦​កន្លែង​។​

១៣. CHASEFIRE OUTDOORS (CAMBODIA) CO., LTD : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​សុវត្ថិភាព ផលិត​កាបូប និង​ឧបករណ៍​សម្ភារៈ​សម្រាប់​បោះជំរំ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២១​កន្លែង​។

១៤. SEN WANG YING NEW MATERIAL CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៤,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤០៣​កន្លែង​។

១៥. GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្ទាប់បន្សំ​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៤,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១៧១​កន្លែង​។

​​គួរ​បញ្ជាក់ថា​នៅក្នុង​កក្កដា​ឆ្នាំ​២០២១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៨​ ដែល​មាន​ទុនវិនិយោគ​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​ដោយ​បង្កើត​ការងារ​ថ្មី​បាន​ជាង​១​ម៉ឺន​កន្លែង​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម