Connect with us

ព័ត៌មានជាតិ

មន្រ្តីជញ្ជីងអចល័ត និងមន្រ្តីស្ថានីយជញ្ជីង តាមខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរ

បានផុស

នៅ

​ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសប្តូរសមាសភាពមន្ត្រីត្រួតពិនិត្យ​យានយន្តដឹកជញ្ជូន​លើស​ទម្ងន់កម្រិតកំណត់ នៅស្ថានីយជញ្ជីងបាវិត-ខេត្តស្វាយរៀង និងស្ថានីយជញ្ជីងពោធិ៍ថ្មី-ខេត្តកំពង់​ស្ពឺ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រព្រឹត្តឡើង ក្រោមវត្តមានលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ​សម្រប​សម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក​ជញ្ជូនលើសទម្ងន់​កម្រិត​កំណត់ ដោយមានការចូលរួមពីសំណាក់លោកអនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការ​ដ្ឋាន​ផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ ។

ការផ្លាស់ប្តូរ និងតែងតាំងមន្រ្តីថ្មីមកបម្រើការក្នុងស្ថានីយជញ្ជីង​ក្នុងគោលបំណងឱ្យមន្ត្រីទទួលបាន​ការ​ផ្លាស់​ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្រ្តីថ្មីៗ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ​ទប់ស្កាត់​ការដឹក​ជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។  

សូមជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មា​ធិ​ការ​ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត​កំណត់ក៏បានធ្វើការផ្លាស់ប្តូរ​សមាសភាព​មន្រ្តី នៃ​ស្ថានីយ​ប្រាសាទ-ខេត្តកំពង់ធំ និង​ស្ថានីយ​ពួក-ខេត្តសៀមរាប ផងដែរ​ ៕
 
អត្ថបទ ៖ រ៉ាវុទ្ធ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម