Connect with us

ព័ត៌មានជាតិ

ចុះយកសំណាក បុគ្គលិកធនាគារអេស៊ីលីដា សាខាចោមចៅ លទ្ធផលរកឃើញវិជ្ជមានកូវីដម្នាក់

បានផុស

នៅ

បុគ្គលិកធនាគារអេស៊ីលីដាសាខារង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបាន​ក្រុមគ្រូពេទ្យ​ស្ម័ក្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​១៩ ចុះ​យក​សំណាកចំនួន​២៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ជា​លទ្ធផល​រក​ឃើ​ញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ ជា​អ្នក​អនាម័យ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យកទៅ​ព្យាបាល​បន្ត និង​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ​បំប្លែង​ថ្មី Delta បន្តទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​បុគ្គលិក​ទាំងអស់​ដែល​ពាក់ព័ន្ធ​និង​ទីតាំង​ខាងលើ​សូមមេត្តា​សហការ​ទៅ​យក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក​ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១​ថ្ងៃ​៕​

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម