Connect with us

ព័ត៌មានជាតិ

អតីតទាហាន កងពលលេខ១២ម្នាក់ បំផ្ទុះគ្រាប់បែក ធ្វើអត្តឃាត

បានផុស

នៅ

បុរសអតីតជាទាហាន កងពលលេខ១២ម្នាក់ ដែលធ្លាក់ខ្លួនពិការជាង១០ឆ្នាំមកហើយ បានសម្រេចចិត្ត បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង ស្លាប់​យ៉ាង​អាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ិក គឹម​ហ៊ា​ក់ អធិការ​ស្តី​នគរបាល​ស្រុក​ភ្នំស្រុក បានឱ្យដឹងថា ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​ ៤​ និង​១០​នាទី​ព្រឹក កាល​ពី​ថ្ងៃទី​៣១​ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​រង្វាន ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បង្កឡើង​ដោយ​ជនរងគ្រោះ​ឈ្មោះ ម៉ី កូត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជន​ពិការ ​(​ដើរ​មិន​រួច​) ​យូរ​ឆ្នាំ នៅតែ​ម្នាក់ឯង គ្មាន​ប្រពន្ធ​កូន រស់​ដោយសារ​សាច់ញាតិ​ចិញ្ចឹម និង​ជា​អតីត​ទាហាន​ផង​ដែរ។ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​បាន​បង្កើត​ក្រុមការងារ​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ ដើម្បីឱ្យ​ក្រុមការងារ​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ។

​លោក​វរសេនីយ៍ឯក សួន សុត្ថា​រ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយ​ការត្រួតពិនិត្យ កម្លាំង​ជំនាញ បាន​រកឃើញ វត្ថុតាង​មួយ​ចំនួន​ដូចជា៖ ១. គម្រប​គ្រាប់បែក​មាន​ពណ៌​ខៀវ​ម៉ាក​(​មី​នី​)​ចំនួន​០១ ២. កន្លាស់​គ្រាប់បែក​ធ្វើ​ពី​ដែក​មូល​ចំនួន​០១ និង​នៅលើ​សាកសព​ជនរងគ្រោះ មាន​ស្នាមរបួស​ជាច្រើន​កន្លែង។

​លោកនាយ​ការិយាល័យ​បច្ចេកទេស បាន​បញ្ជាក់​ថា ជនរងគ្រោះ មាន​អវយវៈ​ធម្មតា តែ​គាត់​ដើរ​មិន​រួច ដោយឡែក​តាម​ការ​ឱ្យ​ដឹង​ពី​សាច់ញាតិ ជនរងគ្រោះ​ធ្លាប់​ធ្វើជា​ទាហាន ធ្លាក់ខ្លួន​ឈឺ​ពិការ​ជាង​១០​ឆ្នាំ​មក​ហើយ។ ក្រោយ​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​បាន​បំផ្ទុះ​គ្រាប់បែក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯងពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​ទេ។ ដោយឡែក គ្រាប់បែក​ដែល​ជនរងគ្រោះ​ធ្វើអត្តឃាត​នេះ សង្ស័យ​គាត់​លាក់ទុក​កាលពី​ធ្វើ​ទាហាន ហើយ​គ្មាន​អ្នកណា​បាន​ដឹង​៕​

អត្ថបទ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម