Connect with us

ព័ត៌មានជាតិ

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេទ្យ​ទាហាន ទៅទទួល​យក​ប័ណ្ណចាក់វ៉ាក់សាំង​

បានផុស

នៅ

ក្រសួងការពារជាតិប្រកាសប្រាប់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ៦ ខណ្ឌនៅរាជធានីភ្នំពេញ ដោយឥតបង់ប្រាក់ និងនៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃទី ១ ខែកញ្ញានេះបញ្ជាក់ថា ” ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមអញ្ជើញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយ មកទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាន និងបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ដោយភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់”។

សេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម