Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ១០០ គ្រួសារ​ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ នៅព្រំដែនតំបន់ម៉ាឡៃ

បានផុស

នៅ

ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បង្កជាជំនន់ទឹកជំនន់នៅថ្ងៃទី ១ ខែកញ្ញា នៅអូរព្រំដែនកម្ពុជា-ថៃ លិចផ្លូវ ស្ពាន និងផ្ទះប្រជាពលរដ្ឋនៅតំបន់ម៉ាឡៃ។

មន្ត្រីពាក់ព័ន្ធបាន ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដោយសារកម្ពស់ទឹកបានលិច ប៉ុស្ដិ៍រដ្ឋបាល និងគោលដៅឈរជើងរបស់កងកម្លាំងយោធា នគរបាលការពារព្រំដែន នៅស្រុកម៉ាឡៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ប្រាប់អ្នកយកព័ត៌មានថា ទឹកជំនន់បង្កឱ្យជន់លិចយ៉ាងខ្លាំង នៅ ភូមិ​សាស្ត្រ ស្រុក និងខាងទឹកដីថៃ ហើយទឹកមួយចំនួនបានហូរធ្លាក់មកទីទំនាប និងអូរព្រំដែន ខណៈដែលពេលថ្ងៃត្រង់ ទឹកបានជន់លិចយ៉ាងលឿន។

លោក អភិបាលស្រុកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងនោះ ចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ​៥០គ្រួសារ ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ៦០គ្រួសារ និងប៉ះពាល់ដល់ទីបញ្ជាការដ្ឋាន នៃកងកម្លាំងទ្រោលការងារពលករព្រំដែនលេខ ៥១។

លោក ស្វាយ ជា បានបញ្ជាក់ឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាម​អូរព្រំដែននៃភូមិសាស្ត្រឃំអូរសំព័រ អូរស្រឡៅនិងទួលពង្រ។

លោកបានដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ សង្ក្រោះគ្រោះធម្មជាតិនេះហើយមកទល់ពេលនេះ មិនមានពលរដ្ឋឬកងកម្លាំងណារងគ្រោះដោយលង់ទឹកឡើយ ឯទំហំខូចខាត ក៏មិនទាន់បានវាយតម្លៃបានដែរ គឺទាល់តែរងចាំពិនិត្យ២ទៅ៣ថ្ងៃទៀតទោះយ៉ាងណា ទឹកបានស្រក ហើយក៏មិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម