Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឆ្លើយបំភ្លឺករណីភ្លៀងលិចផ្លូវក្រោមដី​ស្ពានអាកាស​ចោមចៅ

បានផុស

នៅ

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងបញ្ជាក់ថា រូបភាពប៉ុន្មានសន្លឹកដែលដែលបង្ហាញ​ពីទិដ្ឋភាពទឹកលិចផ្លូវក្រោមដី ស្ពានអាកាសចោមចៅ គឺទឹកលិចមិនយូរនោះទេ ខណៈដែលអាជ្ញាធរសង្កាត់ បានបើកផ្លូវទឹកឱ្យហូរចេញវិញអស់ នៅប៉ុន្មានម៉ោងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ដារិទ្ធិ បញ្ជាក់ថា ” រូបហ្នឹងមុនម៉ោង ៩ គឺករណីនេះ ទឹកវាច្រាល ដោយសារទឹកភ្លៀងមួយមេធំ ប៉ុន្តែការលិចក៏មិនលិចយូរដែរ ត្រឹមម៉ោង ៩៖ ៣០ យប់ គឺអាជ្ញាធរសង្កាត់បានបើកបង្ហូរអស់ហើយ ដោយ​សារខ្លាចលិចសាលាជម្ពូរវ័ន្ត”។

នៅល្ងាចម៉ោង ជាង ៤ រសៀលថ្ងៃទី ១ ខែកញ្ញា ភ្លៀងបន្តធ្លាក់មួយមេធំធ្វើឱ្យទឹកជនន់លិចតាមដងផ្លូវមួយចំ​នួនក្នុងរាជធានីភ្នំពេញ ក្នុងនោះគេសង្កេតឃើញផ្លូវក្រោមដី ស្ពានអាកាសចោមចៅក៏រងការជន់លិច នឹងការកកស្ទះចរាចរផងដែរ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់កម្ពុជាថ្មីថា រាជធានី ខេត្ត ជានៅតាមតំបន់មួយចំនួន ដូចជារាជធានីភ្នំពេញ នៅតែប្រឈម នឹងជំនន់ទឹកភ្លៀង នាអំឡុងពាក់​កណ្ដាល​រដូវវស្សានេះ ដោយសារជ្រលងសម្ពាធទាបឥណ្ឌា ធ្វើឱ្យមូសុងនិរតីបង្កើនឥទ្ធិពលខ្លាំងរួមផ្សំ​ និងបាតុភូតសមុទ្រ​ចិនខាងត្បូង។

លោកប្រាប់ថា ការធ្លាក់ភ្លៀងនៅល្ងាចថ្ងៃទី ១ ខែកញ្ញា ម្សិលមិញ របាយទឹកភ្លៀងមិនស្មើគ្នាទាំងអស់នោះទេ ដូចនៅខណ្ឌសែនសុខ ៦២ មម នៅទួលសង្កែមានតិចប្រមាណ២០ មម ខណៈដែលខណ្ឌនៅកណ្ដាលរាជធានីភ្នំពេញ ដូចជាទួល​គកម្ដុំផ្សារដើមគរ ម្ដុំផ្លូវមុនីរ៉េត និងម្ដុំបាសាំងទឹកអូរឡាំពិក កម្រិតទឹកភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ ៦១ មម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម