រកឃើញអ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១០ នាក់ វិជ្ជមានកូវីដ-១៩ ប្រភេទដែលតា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រកឃើញអ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១០ នាក់ វិជ្ជមានកូវីដ-១៩ ប្រភេទដែលតា

បានផុស

នៅ

យ៉ាងហោចណាស់​មានអ្នកទោសចំនួន ១០នាក់ ​នៅក្នុងពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​ផ្ទុកវីរុស​កូវីដ-១៩ ប្រភេទ “ដែលតា” កាលពីពេល​ថ្មីៗនេះ។ នេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​នៃក្រសួងមហាផ្ទៃលោក នុត សាវនា បានឱ្នដឹងនៅថ្ងៃទី១ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សាវនា បានឱ្យដឹងថា មុនរកឃើញអ្នកទោសទាំង ១០នាក់ ផ្ទុកវីរុសប្រភេទ “ដែលតា” ពន្ធនាគារបានដាក់ពួកគេធ្វើចត្តាឡីស័កដោយឡែក និងបានធ្វើតេស្តរហ័សភ្លាមៗដែរ តែលទ្ធផលបង្ហាញមកថាអវិជ្ជមាន។ បន្ទាប់ពីចត្តាឡីស័ក១៤ថ្ងៃ តេស្តជាថ្មី ក៏បង្ហាញថាពួកគេវិជ្ជមានវីរុសប្រភេទ “ដែលតា” បន្ទាប់ពីពន្ធនាគារបញ្ជូនសំណាកអ្នកជាប់ឃុំទាំង១០នាក់មកវិភាគនៅភ្នំពេញ។

បើតាមលោក នុត សាវនា នៅថ្ងៃទី១ ខែកញ្ញានេះ មន្ទីរពេទ្យបង្អែកក្រុងសេរីភណ្ឌបានចុះយកសំណាកពួកគេជាថ្មីម្ដងទៀត និងបានបញ្ជូនសំណាកឡើងមកភ្នំព​ញ និងតាមដានអាការៈរបស់អ្នកជាប់ឃុំទាំង ១០នាក់ធូរស្រាល ឬក៏មិនទាន់ធូរស្រាល។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ក្នុងចំណោមពន្ធនាគារប្រមាណជា១០ ដែល​ឆ្លងជំងឺកូវីដ-១៩ កន្លងមក នៅមានតែពន្ធនាគារ៣ប៉ុណ្ណោះដែលកំពុងឆ្លងជំងឺកូវីដ-១៩ រួមមានពន្ធនាគារខេត្តបន្ទាយមានជ័យ ពន្ធនាគារខេត្តកំពង់ចាម និង ពន្ធនាគារខេត្តត្បូងឃ្មុំ។

គួររំលឹកថា ចាប់តាំងពីប្រទេសកម្ពុជាជួបប្រទះ “ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ” មក មានអ្នកទោសម្នាក់​ជាស្ត្រីវ័យជាង​ ៦០ ឆ្នាំបានស្លាប់​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​រកឃើញថា​ស្ត្រីរូបនោះបានឆ្លងមេរោគ​កូវីដ-១៩​។ អ្នកកំពុងជាប់ទោសក្នុងពន្ធនាគារនៅទូទាំងប្រទេសចំនួន ១១,៤០០ នាក់ ក្នុងចំណោមអ្នកជាប់ទោស សរុបប្រមាណ​ ៣៨.០០០ នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កាលពីខែកក្កដា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services