Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យផ្សេង មុនបញ្ជូនអ្នកជំងឺ​មកពេទ្យរុស្ស៊ី ត្រូវភ្ជាប់លក្ខខណ្ឌ ៤នេះ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់លក្ខខណ្ឌចំនួន ៤ ចំណុចទៅដល់ មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លក្ខខណ្ឌបច្ចេកទេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវភ្ជាប់លក្ខខណ្ឌចំនួន ៤ រួមាន៖

ទី១ មុនការបញ្ជូនអ្នកជំងឺទាំងអស់មកកាន់ផ្នែកសង្រ្គោះបន្ទាន់ ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពអ្នកជំងឺ និងព័ត៌មានចាំបាច់ដែលដែលទាក់ទង់និងការបញ្ជូនអ្នកជំងឺ តាមរយលេខទូរស័ព្ទ ០២៣ ២១១ ៨៧៨ និង ០៨៨ ៤៨៨៨ ១១។

ទី ២ ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជូនអ្នកជំងឺ ឯកសារពាក់ព័ន្ធ ទី ៣ ត្រូវផ្តល់លទ្ធផលតេស្ររហ័ស​កូវីដ-១៩​ មកជាមួយ បើបានធ្វើរួច និងទី៤ ត្រូវបញ្ជូនអ្នកជំងឺតាមមធ្យោបាយសមស្រប ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាពសំរាប់អ្នកជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យរុស្ស៊ីបញ្ជាក់ថា ផ្នែកសង្រ្គោះបន្ទាន់សង្ឃឹមយ៉ាងម៉ុតមាំ និងអរគុណជាអនេកដល់បងប្អូនទាំងអស់ ចូលរួមសហការដើម្បីអនុវត្តទៅតាមសេចក្តីជូនដំណឹងនេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារ និងកាត់បន្ថយហានីភ័យគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកជំងឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម