Connect with us

ព័ត៌មានជាតិ

ធ្វើតេស្ដលើកទី២ជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃក្រសួងឧស្សាហកម្ម​​

បានផុស

នៅ

ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទទីស្ដីការក្រសួង មន្ត្រីតាម​មន្ទីរ រាជធានី​ខេត្ត និង​អង្គភាព​ចំណុះរួមមាន អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សៀមរាប និង​មន្ត្រី​រដ្ឋាករទឹក​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត សរុប​ចំនួន​ប្រមាណ​ជាង៣ពាន់នាក់កន្លងមកនេះ​រួចមក ក្រសួង​បាន​បន្ត​អនុវត្តយុទ្ធនាការដូចគ្នា ក្នុង​លក្ខណ​:​ទ្រង់ទ្រាយធំជា​លើកទី២ ដើម្បីតាមដាន​ស្ថានភាព​សុខភាព​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោម​ឱវាទ​ទាំងអស់ នា​ថ្ងៃ​ម្សិល​មិញ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ឧស្សាហ​កម្មបាន​ឲ្យ​ដឹងថា ដោយ​អនុលោម ទៅតាម​គោលការណ៍​ណែនាំ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការគ្រប់គ្រង​និង​ការ​ធ្វើ​តេស្ត​រហ័សរក​អង់​ទី​ហ្សែន​កូ​វីដ​-១៩ ដែលជា​យុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និង​ការគំរាមកំហែង​នៃមេរោគ​កូ​វីដ​-១៩ និង​មេ​រោគ​បំប្លែង​ថ្មី Delta តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ឲ្យ​បានឆាប់​រហ័ស និង​ទាន់ពេលដើម្បី​ចូលរួម​ប្រយុទ្ធ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សំដៅគ្រប់គ្រងឲ្យបាននូវ​ការឆ្លង​រាលដាល​ទៅក្នុង​សហគមន៍ ការ​ឈានទៅ​កាត់ផ្តាច់​ខ្សែបណ្តាញ​ចម្លង និង​ឈានទៅដល់​ការដាក់​ឲ្យ​ដំណើ​រការ​ពេញលេញ​ជាប​ណ្តើរៗ នូវសកម្មភាព សេវាកម្ម ផលិតកម្ម និង​សកម្មភាព សង្គម -​សេដ្ឋកិច្ចផ្សេងទៀត តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែលកំពុង​មានការ​រឹតត្បិត។

គួរ​បញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោម​ការដឹកនាំរបស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែល​ឯកឧត្តម​តែងតែ​គិតគូ​ជាប្រចាំ​ចំពោះ​សុខទុក្ខ និង​សុខមាលភាព របស់​មន្ត្រីក្រោមឱវាទ តាម​គ្រប់​មធ្យោបាយ។ ជាក់ស្តែងដូចជាលោក​ទេស រដ្ឋមន្ត្រី បាន​ធ្វើ​ការកោះប្រជុំ​ជាប្រចាំ ក្នុង​មួយ​សប្តាហ៍​ម្តង តាម​ប្រព័ន្ធអន​ឡាញស្តីពីស្ថានភាពកូ​វីដ​នៅ​កម្ពុជាដើ​ម្បីស្តាប់​របាយ​ការណ៍ និង​ដាក់ចេញនូវ​វិធានការ​ជាក់ស្តែងជា​បន្តបន្ទាប់មានដូចជា៖​ការបាញ់​អាល់កុល​សម្លាប់​មេរោគ​-​ការបំពាក់​ឧ​បករ​ណ៍ស្កេ​ន និង​បាញ់​អាល់កុល​គ្រប់​ច្រកចេញចូល -​ការអនុវត្ត​ស្កេ​ន QR Code -​ការដាក់​វេន​ធ្វើ​ការ​របស់​មន្ត្រី​-​វិធានការនៃ​លំហូរ​ឯកសារ​-​ការ អនុវត្ត​របប​ប្រជុំ ឬ​សិក្ខាសាលា​តាម​ប្រព័ន្ធអន​ឡាញ -​ការបង្កើតក្រុម​ការងារពិសេស ឆ្លើ​យ​តបរហ័ស (Hotspot)​ដើម្បី​ដឹកនាំចាត់ចែង និងតាមដានស្ថានភាពកូ​វីដ​នៃ​មន្ត្រីក្រោមឱវាទក្រសួង -​ការគិតគូការឧបត្ថម្ភ ទឹកប្រាក់​និង​គ្រឿងឧបភោគ​-​បរិភោគ ដល់​មន្ត្រីរាជការក្រោម​ឱវាទដែល​ស្ថិតក្នុង​តំបន់​ក្រហម តំបន់ បិទ​ខ្ទប់ និង​មន្ត្រីដែលមាន​វិជ្ជមាន​កូ​វីដ​១៩ ជា​ដើ​ម។ ក្រៅពីនោះ ដោយ​ទទួលបាន​ជំនួយ​ពី​ប្រភព​ផ្សេងៗ បូក​និង​ជំនួយ​ផ្ទាល់​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត និង​លោកជំទាវ គឺ​បានឧ​ប​ត្ថម្ភជា​ម៉ាស់ ជា​អាល់កុល ជា​ថវិកា និង​គ្រឿងឧបភោគ -​បរិភោគ ដល់​តំបន់​គោលដៅ​មួយចំនួន ដូចជាសាលា​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្តកំពត និង​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ជា​ដើ​មផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម