Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន នៅភ្នំពេញ អាចទៅចាក់វ៉ាក់សាំង ដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី៨ កញ្ញា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំ​ង​​កា​រ​ពារ​កូវីដ-១៩ដូសទី១ និងដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា តាមការ​ជូ​ន​​ដំណឹង របស់​ក្រ​សួ​ង​​សុខាភិបាល។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានជូនដំណឹងថា ចំពោះអ្នកសារព័ត៌មាន នៅរាជ​ធានី​ភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ដូសទី១ និងដូសទី២រួចរាល់​ សូមអញ្ជើញទៅចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សេនីកា​ ដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ។ បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំង​ជូន​អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០​២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ ក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងសុខាភិបាល បានជូនដំណឹងរួចហើយ ឲ្យអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ។ ដូច្នេះលោក អំពា​វនាវ​ដ​ល់​អ្នក​សារព័ត៌មាន ដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ សូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការ​ឆ្លង​ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ មានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ក្រសួងព័ត៌មាន សូមអំពាវនាវដល់បងប្អូន ដែ​លជា​អ្នកសារព័ត៌មាន ក៏ដូចជានិយោជិត ដែលគាត់ធ្វើការលើវិស័យព័ត៌មានហ្នឹង ហើយគាត់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ជាបន្តទៀត ដើម្បីការពារខ្លួន​ចៀស​ផុត ពីការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩»។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា​ អ្នកដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំង​អា​ស្រ្ដាហ្សេនីកាអំឡុងពេលនេះ គឺអ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចរាល់ទាំង២ ដូស ហើយ​ត្រូវ​មានគម្លាតពី៦ ទៅ៨ខែ បន្ទាប់ពីដូសទី១។ ឯកសារ​ ដែលត្រូវភ្ជាប់ទៅជាមួយ នៅពេលចាក់វ៉ាក់សាំងដូសទី៣ រួម​មាន៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩, ប័ណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មាន, អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ ឬក៏ឯក​សារ​ដែលប្រើប្រាស់ ក្នុងការចាក់វ៉ាក់សាំងដូសទី១៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម