Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនថៅកែ​ដេប៉ូខ្សាច់​សិត្បូ ក្រុង​តាខ្មៅ ចេញសែក​​ស្អុយ អត់លុយ

បានផុស

នៅ

ភ្នំពេញ ៖ ថៅកែដេប៉ូខ្សាច់សិត្បូ ក្រុងតាខ្មៅមួយរូបដែលចាយសែកស្អុយ ( សែកអត់លុយ ) ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញចាប់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូង នាព្រឹកថ្ងៃទី ០២កញ្ញា ឆ្នាំ២០២១នេះ។

ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ លាង សុងលី ភេទប្រុស មានទីលំនៅផ្ទះលេខ ២៧ ផ្លូវលេខ ២០អឺ ភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ លាង សុងលី គឺអនុវត្តតាមដីកាបញ្ជាឲ្យ​ចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៤សីហា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង ដែលបានប្ដឹងពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន »។ ជនសង្ស័យត្រូវបានបញ្ជូនមកដល់អយ្យការ ដើម្បីធ្វើការសាកសួរ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម