Connect with us

ព័ត៌មានជាតិ

រយៈពេល​៨​ខែ កម្ពុ​ជានា​ចេញ​ផលិតផល​ដំឡូង​មី​ទៅ​ក្រៅប្រទេស​បាន​ចំនួន ១.៧៧៧.៥៦៧ តោន

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១​នេះ ផលិតផល​អំពី​ដំឡូង​មី (​ចំណិត​ដំឡូង​មី​ក្រៀម​, ដំឡូង​មី​ស្រស់​, ម្សៅដំឡូង​មី​, កាកសំណល់​ដំឡូង​មី​) ដែល​នាំ​ចេញពី​កម្ពុជា សរុប​ចំនួន​ប្រមាណ ១.៧៧៧.៥៦៧ តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ផ្អែក​តាម​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​ពី​ដំឡូង​មី​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១​នេះ​រួមមាន​សម្រាប់​ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន​១ ២៨៣ ៩០៣,១២​តោន​(​កើន ឡើង​ចំនួន ១២,១៧%) ក្នុងនោះ​នាំចេញ ទៅ​ប្រទេស​ថៃ ចំនួន ៨៥២ ៨០០ តោន វៀតណាម ចំនួន ៤១១ ៤៥១,៥៦ តោន និង​ចិន​ចំនួន ១៩ ៦៥១,៥៦ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ផលិតផល​ដំឡូង​មី​ស្រស់​មាន​ចំនួន ៤៦៩ ៣០០​តោន (​ថយចុះ​ចំនួន -៤,៦៦%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ៣៥៥ ៥៥០ តោន និង​ប្រទេស​ថៃ​ចំនួន ១១៣ ៧៥០ តោន​។

ម្សៅដំឡូង​មី មាន​ចំនួន ១៨ ៧០១,០៤ តោន (​កើនឡើង​ចំនួន ៦,៣៦%)​ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៦ ៣៥៨,៦០ តោន ប្រទេស​ថៃ ចំនួន ១ ៣៧៥,៨០ តោន​, អ៊ីតាលី ចំនួន ៥០៨,៦៤ តោន​, សហរដ្ឋអាមេរិក ចំនួន ១៧០ តោន​,​ហូ​ឡង់ ចំនួន ១៥២ តោន​និង​ប្រទេស​ប៊ែ​ល​ហ្សី​ក​ចំនួន​១៣៦​តោន​។​ ដោយឡែក កាកសំណល់​ដំឡូង​មី មាន​ចំនួន ៥ ៦៦៣,៥០ តោន (​ថយចុះ​ចំនួន -៣៤,២៥%) ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ៕​

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម