Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សា​សាធារណៈ​ប្រមាណ​៦០​ភាគរយ​និង​សាលា​ឯកជន​១០០​ភាគរយ ក្នុង​ខេត្តសៀមរាប​នឹង​ត្រូវអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នា​ពេល​ខាង​មុខ

បានផុស

នៅ

សៀមរាប ​៖ លោក​លី ប៊ុណ្ណា ប្រធាន​មន្ទីរអបរំ​យុវជន ​និង​កីឡា​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​សិក្សា​សាធារណៈ​ប្រមាណ​៦០​ភាគរយ និង​សាលារៀន​ឯកជន​ជិត​១០០ ភាគរយ​ក្នុង​ខេត្ត សៀមរាប នឹងត្រូវ​អនុញ្ញាត​ឲ្យ​បើក​ដំណើការ​ឡើងវិញ នាពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា តំបន់​ទាំងនោះ​មាន​ហានិភ័យ​ទាប ពី​ការ​ឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​

​នៅ​ល្ងាច​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា មន្ទីរអបរំ​យុវជន និង​កីឡា​ខេត្តសៀមរាប​គ្រោង​នឹង​អនុញ្ញាតឱ្យ​បើក​ដំណើការ​ឡើងវិញ គ្រឹះស្ថានសិក្សា​សាធារណៈ​គ្រប់​កម្រិត ប្រមាណ​៦០​ភាគរយ​នៃ​សាលារៀន​សរុប និង​គ្រឹះស្ថានសិក្សា ឯកជន​ប្រមាណ​ជិត​១០០​ភាគ ដំណើការ​ឡើងវិញ​ក្នុងពេល​ឆាប់​ខាងមុខនេះ​។

​លោក​បន្ត​ថា គម្រោង​បើក​ឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​នេះ ត្រូវអនុវត្ត​នៅតាម​បណ្តា​ក្រុង ស្រុក ទូទាំង​ខេត្តសៀមរាប ចំពោះតែ​ទីតាំង​គ្រឹះស្ថានសិក្សា​ណា ដែល​មាន​ហានិភ័យ​ទាប មានការ​ពិនិត្យ​វាយតម្លៃ​ពី​ស្ថានភាព​ជាក់ស្តែង របស់​គណៈកម្មការ​សាលា ដែល​មាន​អាជ្ញាធរ​ដែនដី​មាតាបិតា​សិស្ស និង​អ្នកពាក់ព័ន្ធ​ប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ សាលារៀន​ទាំងអស់ ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ដូចជា រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយ​អាល់កុល ឱ្យបាន​ញឹកញាប់ និង​ការចូលរួម​សម្អាត​បរិស្ថាន​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ប្រធាន​មន្ទីរអប់រំ​យុ​វជន​និង​កីឡា ខេត្តសៀមរាប ក៏បាន​សំណូមពរ​ដល់​អាណាព្យាបាល មាតាបិតា​សិស្ស សូម​ចូលរួម​សហការ​ជាមួយ​សាលារៀន ដើម្បី​ឲ្យ​ដំណើរការ​ទៅ​សាលារៀន​របស់​កូន​មាន​ភាពល្អប្រសើរ និង​ត្រូវ​ចូលរួម​ជាមួយ លោកគ្រូ អ្នកគ្រូ ដូចជា​ពិនិត្យ​តាមដាន និង​ជំរុញ​ការសិក្សា​របស់​កូនៗ​ជាដើម​។ ខេត្តសៀមរាប​យើង​ក៏​គ្រោង​ដែរ គ្រោង​ប្រមាណ​ជា​៦០​ភាគរយ​អាច​ដំណើរការ ឡើងវិញ​បាន រៀន​តាម​បណ្តុំ តាម​ថ្នាក់​តាម​ស្ថានភាព​ជាក់ស្តែង ការ​មិន​អាច​ដំណើរការ​ក្នុង​ក្រុង​ក៏​មាន តាម​តំបន់​ជនបទ​ក៏មានដែរ ទី​១​តំបន់​ដែល​មិន​មាន​ការឆ្លង​ច្រើន ហានិភ័យ​ទាប​ការចូលរួម​សម្អាត​នៅ​តាម​គ្រឹះស្ថានសិក្សា​ជាដើម គ្រប់​កម្រិត​ទាំង​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា តែ​តាម​ការ​ស្ទាបស្ទង់​ទៅ​ម​ត្តេ​យ្យ​សិក្សា ឃើញ​តែ​ស្រុក​ស្រីស្នំ​មួយ​ទេ​ដែល​អាច​ស្នើសុំ​ដំណើរការ​, ស្រុក​ផ្សេងៗ​មិនទាន់​ឃើញ​ទេ អាច​ពិនិត្យ​លទ្ធភាព​បន្ត​ទៀត​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ​នៅ​ខេត្តសៀមរាប​មាន​សាលារៀន​សាធារណៈ​ចំនួន​ប្រមាណ​ជាង​៦០០​សាលា រួមមាន​៖ ម​ត្តេ​យ្យ​សិក្សា​ចំនួន​១៩​សាលា បឋមសិក្សា​៥០៧​សាលា អនុវិទ្យាល័យ​៨២​សាលា និង​វិទ្យាល័យ​ចំនួន​៤១​សាលា ព្រមទាំង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​ប្រមាណ​៦០​សាលារៀន​។

សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ដល់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឱ្យ​ជួបពិភាក្សា​ជា មួយ​អភិបាល​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ ដើម្បី​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ គ្រប់​កម្រិត នៅតាម​តំបន់​ដែល​គ្មាន​ការឆ្លង ឬ​តំបន់​ដែលមាន​ហានិភ័យ​ទាប​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម