Connect with us

ព័ត៌មានជាតិ

អុីស្រាអែល​ស្នើសុំ​និស្សិត​កម្ពុជា ២០០​នាក់បន្ថែមទៀត ទៅហាត់ការ​លើវិស័យកសិកម្ម

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋាភិបាលអុីស្រាអែលបានស្នើសុំនិស្សិតកម្ពុជាចំនួន២០០នាក់បន្ថែមទៀត ឱ្យទៅបន្តការសិក្សានិងហាត់ការលើវិស័យកសិកម្ម។

លោក វេង សាខុន ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា ២០២២ខាងមុខនេះ អុីស្រាអែលបានស្នើសុំនិស្សិតកម្ពុជាចំនួន ២០០នាក់ បន្ថែមទៀត ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឱ្យទៅបន្តការសិក្សា និងហាត់ការលើវិស័យកសិកម្ម ដោយសារនិស្សិតកម្ពុជាឧស្សាហ៍ព្យាយាមនិងមានអាកប្បកិរិយាល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានព្រមព្រៀងជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទទួលយកនិស្សិត៥០នាក់ ដើម្បីចូលរួម កម្មវិធីរៀននិងរកសម្រាប់រយៈពេល១១ខែ នៅប្រទេសអុីស្រាអែល។ ក្នុងកម្មវិធីនេះ និស្សិតត្រូវរៀនជំនាញប្រមាណ៥០០ម៉ោង និងអនុវត្តជាក់ស្តែង នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានជំនាញតាមរយៈការហាត់ការ និងប្រាក់កម្រៃតាមការព្រមព្រៀង និងក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអ៊ីស្រាអែល។

ក្រៅពីការសិក្សានិងហាត់ការជាក់ស្តែង កម្មវិធីនេះ ក៏បានរៀបចំឱ្យសម្រាប់និស្សិត ទៅកំសាន្តនិងសិក្សាស្វែងយល់អំពី តំបន់ផ្សេងៗរបស់ប្រទេសអ៊ីស្រាអែល។

លោករដ្ឋមន្ត្រីបានបន្ថែមថា និស្សិតទាំងអស់ បានទទួលធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសអុីស្រាអែល។ ដោយឡែកនៅក្នុងបរិបទកូវីដ-១៩ មជ្ឈមណ្ឌល Sedot បានរៀបចំឱ្យមានការចាក់ថ្នាំបង្ការកូវីដ-១៩ សម្រាប់និស្សិតទាំងអស់ ពោលគឺនិស្សិតបានទទួលថ្នាំបង្ការកូវីដ-១៩ ដូចប្រជាជនអុីស្រាអែលដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមើលឃើញពីការខិតខំសិក្សា និងអាកប្បកិរិយាល្អរបស់និស្សិតកន្លងមក មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានស្នើបង្កើនចំនួននិស្សិតរហូតដល់២០០នាក់សម្រាប់ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមការគ្រោងទុក និស្សិត២០០នាក់នឹងចេញទៅប្រទេសអ៊ីស្រាអែលនៅចុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship)លើវិស័យកសិកម្ម នៅ ប្រទេសអ៊ីស្រាអែលបានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម