Connect with us

ព័ត៌មានជាតិ

សាលាឯកជន ចាប់ផ្តើមពង្រឹងវិធានការ ទប់ស្កាត់កូវីដ ដើម្បីត្រៀមបើកសាលាឡើងវិញ

បានផុស

នៅ

សាលាឯកជននានា នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមពង្រឹងវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីត្រៀមបើកសាលាឡើងវិញ នាពេលខាងមុខនេះ។ ការពង្រឹងវិធានការនេះ ធ្វើឡើងបន្ទាប់ពីសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានរៀបចំបើកកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូហ្សូម កាលល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះថា នៅក្នុងកិច្ចប្រជុំនោះ យើងបានពិភាក្សាគ្នាធ្វើយ៉ាងណា រៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមសាលានីមួយៗ ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួម បើកដំណើរការសាលារៀនឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នាពេលខាងមុខដ៏ខ្លីនេះ សាលាឯកជន អាចត្រូវបានអាជ្ញាធរខណ្ឌ អញ្ជើញទៅជួប ដើម្បីពិភាក្សាលើការងារ បើកសាលារៀនឡើងវិញ ឬអាជ្ញាធរចុះមកត្រួតពិនិត្យ ដោយផ្ទាល់នៅតាមទីតាំងសាលារៀននីមួយៗ ដើម្បីធ្វើការវាយតម្លៃជាក់ស្តែង ថាតើសាលានៅតំបន់ណាខ្លះអាចបើកដំណើរការបាន និងសាលានៅតំបន់ណា ដែលនៅមិនទាន់ អាចបើកដំណើរការបាននៅឡើយ។

លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទុកពេលរយៈពេល២​សប្តាហ៍ ឲ្យគណៈអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ធ្វើការកំណត់ទីតាំងសាលារៀន នៅក្នុងភូមិ​សាស្ត្ររបស់ខ្លួនណាខ្លះ មានហានិភ័យទាប និងហានិភ័យខ្ពស់ នៃជំងឺកូវីដ-១៩ដើម្បីធ្វើរបាយការណ៍មកក្រសួង ដើម្បីក្រសួងរាយការណ៍ បន្តជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្រៅពីនេះលោករដ្ឋមន្ត្រី បានណែនាំ ដល់អភិបាលរាជធានី-ខេត្តថា ចំពោះសាលាណា មានហានិភ័យទាប ត្រូវបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះពិសេស ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានឲ្យអភិបាលរាជធានី-ខេត្ត ពិសេសរាជធានីភ្នំពេញ និងទីប្រជុំជន ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្ពស់ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុននឹងសម្រេចថាបើកសា​លាណាមួយនោះ ដើម្បីចៀសវាងពេលបើកដំណើរការហើយ ត្រូវបិទវិញដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

ចំពោះភូមិសាស្ត្រណា ដែលមានហានិភ័យឆ្លងខ្ពស់ ត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ តាមអនឡាញដដែល និងត្រូវបង្កើតគណៈកម្មការ គ្រប់គ្រងសាលារៀន ដោយមានការចូលរួម ពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើក ឬផ្អាកដំណើរការសាលារៀន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថាក្នុងការបើកសាលារៀន នៅភ្នំពេញនេះដែរ សាលារាជធានីភ្នំពេញ បានបង្កើតគណៈកម្មការមួយចុះវាយតម្លៃទីតាំង នៅតាមសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ ថាតើតំបន់ណាខ្លះ មានហានិភ័យទាប និងកន្លែងណាខ្លះ មានហានិភ័យខ្ពស់ ដើម្បីរៀបចំធ្វើរបាយការណ៍ ទៅលោកអភិបាលរាជធានីភ្នំពេញសម្រេច និងស្នើទៅក្រសួងអប់រំ។

លោកបានបន្ថែមថា ចំពោះការសម្រេច តំបន់ណាបើកសាលាឡើងវិញ និងតំបន់ណានៅមិនទាន់អាចបើកបាននោះ ប្រហែលជាត្រូវរង់ចាំនៅសប្តាហ៍ក្រោយ ព្រោះគណៈកម្មការនឹងចុះវាយតម្លៃទៅតាមតំបន់នីមួយៗ ជាមុនសិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី-ខេត្ត ដើម្បិពិនិត្យមើលលើ ការបើកសាលារៀនឡើងវិញ នៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៤៩ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម