Connect with us

ព័ត៌មានជាតិ

កម្ពុជាតាំងចិត្តការពារប្រយោជន៍ ពលករទេសន្តរប្រវេសន៍ វិស័យនេសាទ និង​កែច្នៃអាហារសមុទ្រ

បានផុស

នៅ

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ​ដំបូង របស់កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំ​​ដោយអង្គការអន្តរជាតិខាងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា កម្ពុជាតាំងចិត្តការពារអត្ថប្រយោជន៍ ពលករទេសន្តរប្រវេសន៍ នៅក្នុងវិស័យ​នេសាទ និង​កែច្នៃអាហារសមុទ្រ។ សិក្ខាសាលានេះប្រារព្ធឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ​​ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប។

ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា​បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគី​​ពាក់ព័ន្ធ​មកពី​តំណាងរាជរដ្ឋាភិបាល និយោជក សហជីព និង​អង្គការសង្គមស៊ីវិល បាន​ពិភាក្សាអំពីគម្រោងកម្មវិធីថ្មី ហើយបានបង្ហាញពីឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីលើកម្ពស់ ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ដើម្បី​ទទួលបាន​ការងារសមរម្យក្នុងវិស័យនេសាទ និង​កែច្នៃអាហារសមុទ្រនៅប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងនៅក្នុងពិធីនោះ លោក ប្រាយអាន ហ្វរណារី ទីប្រឹក្សា និងជាប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គម្រោងកម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍នេះ នឹងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលពលករទេសន្តរប្រវេសន៍ទាំងបុរស និងស្រ្តី បាន និងកំពុងជួបប្រទេះ ដែលត្រូវការការគាំពារកាន់តែខ្លាំងថែមទៀតក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឱ្យប្រាកដថា មានការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ គឺតម្រូវឱ្យមានការសម្របសម្រួលពីថ្នាក់តំបន់ ហេតុដូចនេះសហភាពអឺរុបនឹងបន្តលើកកម្ពស់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។

ចំណែក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាង​លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងសូមស្វាគមន៍គម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ដែលនឹងចាប់ដំណើរការពីពេលនេះរហូតដល់ឆ្នាំ២០២៤ ក្នុងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមជំនួយបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារ (ILO) អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU)។ ដើម្បី​អាច​ឈាន​ទៅ​ដំណើរការគម្រោងថ្មី នៃកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍នេះ ក៏ដូចជាការការពារនិងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងវិស័យ នេសាទឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយជោគជ័យ។

ដោយឡែក​លោក បេនចាមីន ហាកឃីន មន្រ្តីបច្ចេកទេសសម្រាប់កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍បាន​ថ្លែងថា អង្គការអន្តរជាតិខាងការងារស្វាគមន៍យ៉ាងកក់ក្តៅដល់ការតាំងចិត្តដែលធ្វើឡើងដោយដៃគូសហការក្នុងការពង្រីកវិសាលភាពនៃការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងវិស័យនេសាទ និងការកែច្នៃអាហារសមុទ្រ។ យើងទទួលស្គាល់ថា ការ​ងារក្នុងវិស័យនេះមានសារៈសំខាន់សម្រាប់ពលករទេសន្តរប្រវេសន៍ ព្រោះដោយយោងតាមបទពិសោធន៍កន្លងមកដែលមានការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងកំឡុងពេលជ្រើសរើស និងពេលបំពេញការងារ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងលើផែនការសកម្មភាពការងារដ៏ល្អនេះ ដែលនឹងឆ្លើយតបទៅនិងតម្រូវការនៃការការពារពលករទេសន្តរប្រវេសន៍។​

កម្មវិធីបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលករទេសន្តរប្រវេសន៍ប្រមាណ ២,៣០០នាក់ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅនេះ ហើយពេលនេះកម្មវិធី​កំពុងពិភាក្សាជាមួយអង្គការក្នុងស្រុកក្នុងប្រទេសថៃ ដើម្បី​ផ្តល់ជំនួយបន្ថែមក្នុងការជួយដោះស្រាយចំពោះការខាតបង់ជីវភាពរស់នៅ និងដោះស្រាយការរំលោភសិទ្ធិការងារដែលប្រឈមដោយពលករទេសន្តរប្រវេសន៍។ ជាងនេះទៀតកម្មវិធីក៏មានផែនការផ្តល់ជំនួយបន្ថែមដល់ពលករទេសន្តរប្រវេសន៍ ដែលបានធ្វើមាតុភូមិនិវត្តន៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេបានវិលត្រឡប់ដល់ផ្ទះដោយសុវត្ថិភាព និងអាចបន្តរកឱកាសធ្វើការចិញ្ចឹមជីវិតជាថ្មី។

សូមបញ្ជាក់ថា គម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ គឺជាជាគំនិតផ្ដួចផ្ដើមចេញពីពហុប្រទេសដែលមានរយៈពេលច្រើនឆ្នាំរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ ដែលត្រូវបានអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម