Connect with us

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បន្តណែនាំមន្ត្រីនគរបាល ត្រូវយកចិត្តទុកដាក់លើការបង្ក្រាប និង ទប់ស្កាត់បទល្មើសនានា

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាល ​នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមរយ: Zoom Meeting ប្រចាំខែសីហា​ និងទិសដៅការ ងារ សម្រាប់ខែកញ្ញា​ ដោយមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ ជំនួយការ​ លោកនាយការិយាល័យ​ លោកអធិការ​ លោកនាយប៉ុស្តិ៍ទាំង១០៥​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ ស្នងការរងទទួលផែនសេនាធិការ​ បានអានរបាយការណ៍លទ្ធផលអនុ​វត្តការ​ងារក្នុងខែសីហា​ ជូនដល់អង្គប្រជុំ​។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការររងទទួលផែនប្រឆាំងគ្រឿងញៀន​ បានចូលរួមមតិទាក់ទង ទៅនឹងការគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រឿងញៀន។ រីឯលោកឧត្តមសេនីយ៍ត្រី​ សរ​ សំណាង​ ស្នងការរង​ទទួលដឹកនាំ ការិយាល័យគ្រប់គ្រងជនបរទេស នៃផែន​ការងារអន្តោប្រវេសន៍​ ក៏បានចូលរួមមតិ ស្តីពី ការគ្រប់គ្រងជនបរទេស ដែលស្នាក់នៅរាជធានីភ្នំពេញ​ផងដែរ។

បន្ទាប់មកទៀត ក៏មានការចូលរួមមតិ​ និងរាយការណ៍ របស់លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ​ លោកនាយការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ​ ស្តីពី ការត្រួតពិនិត្យនីតិវិធី​ នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ​ ការត្រួតពិនិត្យនីតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ​ សៀវភៅគ្រួសារ​ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ មួយចំនួនទៀត ​នៅពេលអនុវត្តការងារ ​នាពេលកន្លងមក​។ មុននឹងបញ្ចប់ ក៏មានការចូលរួមរាយការ​ណ៍ របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបឹងទំពន់១​ ខណ្ឌមានជ័យ​ ស្តីពី ការចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ​ ការផ្តល់សៀវភៅគ្រួសារ​ សៀវភៅស្នាក់នៅ​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​។  

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល នគរបាលរាជធានីភ្នំពេញ បាន​កោត​សរ​សើរដល់ការខិតខំប្រឹងប្រែង របស់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំ​ពេញ​ ដែលបានធា​នា​ការពារសន្តិសុខ​ សណ្តាប់​ ជាពិសេសលះបង់ពេលវេលា ដើម្បីការពារទីតាំងព្យាបាល​ ទីតាំងធ្វើចត្តាឡីស័ក​ ជាពិសេសបម្រើសេវាសាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ​។

លោកស្នងការ ក៏បានសង្កត់ធ្ងន់ដល់លោក​-លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនគរបាលខណ្ឌ​ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងអស់​ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ការ​ បង្ក្រាប​ និងទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមានឡើង​។ បន្ថែមលើសនេះទៀត លោកស្នងការ បានណែនាំដល់លោកស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន​ លោកនាយការិយាល័យជំនាញ​ លោកអធិការ​ ត្រូវយកចិត្តទុកដាក់ ក្នុងការតាមដាន​ ស្រាវជ្រាវ​ កំណត់មុខសញ្ញា​ និងទីតាំងដែលលួចលាក់កែច្នៃ​ ជួញដូរ​ និងប្រើប្រាស់​ ដើម្បីរៀបចំផែនការបង្ក្រាប​ ។

មួយវិញទៀត លោកស្នងការ ស ថេត ក៏បានណែនាំ​ និងក្រឿនរំលឹក ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវអនុវត្តក្នុងការជួយសម្រួលចរាចរណ៍ឲ្យបានល្អ​ ទាំងការសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ​ ជូនគណៈប្រតិភូជាតិ​-អន្តរជាតិ​ និងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ​ ដើមម្បីកាត់បន្ថយការកកស្ទះផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម