ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ៖ ការទាមទារដោះលែង បុគ្គលណាម្នាក់ ស្មើនឹងការប្រមាថលើឯក រាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានប្រាប់ទៅអ្នករាយការណ៍ពិសេសមួយក្រុមតូចថា ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស និងទៅលើអធិបតេយ្យជាតិ។
ប្រតិកម្មរបស់លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលទើបទទួលបាននៅថ្ងៃទី៣ ខែកញ្ញានេះ និងបន្ទាប់ពីអ្នករាយការណ៍ពិសេសមួយក្រុមតូច បានអំពាវនាវឲ្យកម្ពុជាដោះលែងក្មេងប្រុសម្នាក់ ដែលអះអាងថា មានជំងឺអូទី ស្សឹម ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេលជាង ២ខែមក។
ចំពោះការលើកឡើងនេះ ស្ថានតំណាងកម្ពុជាច្រានចោលទាំងស្រុង និងអះអាងថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយថាការចោទប្រកាន់ របស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាម រយៈការអត្ថាធិប្បាយ បែបនយោបាយូបនីយកម្ម ដោយជ្រើសរើសតែមួយជ្រុង ជាការបង្កឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន។
លោក អាន សុខខឿន លើកឡើងថា ការនិយាយយោង ទៅលើសាវតារនយោបាយ របស់គ្រួសារជនជាប់ ចោទ គឺបានចង្អុលបង្ហាញពីការប៉ុនប៉ង ធ្វើនយោបាយូបនីយកម្ម លើរឿងក្តីនេះ។ ការចូលរួមជាមួយគណ បក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិ សម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ នៅកម្ពុជា ការចោទប្រកាន់ ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្ត និងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថា តើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។
ដោយសំអាងលើភស្តុតាងរឹងមាំ និងស៊ីសង្វាក់ ការចោទប្រកាន់ទាំងអស់ ត្រូវបានធ្វើឡើងស្របតាមមាត្រា ៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញ នៃប្រទេសលោកខាងលិច។
លោក អាន សុខខឿន អះអាងថា តុលាការកម្ពុជា ជំនុំជម្រះក្តីដោយសំអាង លើភស្តុតាងរឹងមាំជាក់ស្តែង រួមទាំងលិខិតបញ្ចាក់វេជ្ជសាស្ត្រ អះអាងពីស្ថានភាពសុខភាពជាក់លាក់ ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមឡើយ ។ រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធី គឺស្របតាមច្បាប់ទាំងស្រុង ដូចជាមាត្រា២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន ចំពោះអនីតិជន។ ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែង ចែកអំណាច និងឯករាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស និងទៅលើអធិបតេយ្យជាតិ។
ម្យ៉ាងទៀត ការថ្លែងអះអាងថា ជនជាប់ចោទ «ត្រូវបានសួរចម្លើយដោយគ្មានមេធាវីការពារក្តី» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈ របស់អ្នករាយការណ៍ពិសេស ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើប្រភពព័ត៌មាន។ កំហុសនេះនឹងអាចបញ្ចៀសបាន ប្រសិនបើពួកគាត់ប្រកាន់យកវិធីសាស្រ្ត ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន មុននឹងប្រញាប់ប្រញាល់ចេញផ្សាយ សេចក្តីប្រកាសព័ត៌មាន ក្រោមហេតុផលជាក់លាក់ណាមួយនោះ។
បើតាមលោក អាន សុខខឿន អ្នករាយការណ៍ពិសេសទាំងនោះ មិនធ្លាប់ទាល់តែសោះ ក្នុងការលើកទឹកចិត្តឲ្យមានការបែងចែកឲ្យបានច្បាស់ នៃការបញ្ចេញមតិដោយសេរី ពីវោហារសព្ទដែលបង្កគ្រោះថ្នាក់។ វិធីសាស្រ្តបែបនេះ របស់អ្នករាយការណ៍ពិសេស គឺងាកចេញពីគន្លងវិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយនិងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។
ជំនួសឲ្យការប្រើប្រាស់ វិធីសាស្រ្តបញ្ចេញឈ្មោះ ដើម្បីបន្ទោសបង្អាប់ អ្នករាយការណ៍ពិសេស គប្បីជួយដល់ រដ្ឋក្នុងការដោះស្រាយបញ្ហា នៃការប្រើប្រាស់វោហារសព្ទ ដែលបង្កគ្រោះថ្នាក់ នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទូទាំងសកលលោក។
លោក អាន សុខខឿន បញ្ជាក់ថា អ្នករាយការណ៍ពិសេស ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលគូសបញ្ជាក់ពីសារៈសំខាន់ នៃការចងក្រងព័ត៌មានពិត ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកប ដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចធ្វើឲ្យបណ្ដារដ្ឋទាំងអស់ និងប្រទេសកម្ពុជា អាចរក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងយន្តការនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ