Connect with us

ព័ត៌មានជាតិ

ក្មេង​ប្រុស​បងប្អូន​បង្កើត​ពីរនាក់​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ ដោយ​សារ​ឪពុកម្តាយ​ធ្វេសប្រហែស

បានផុស

នៅ

ខេត្តបាត់ដំបង÷ គ្រួសារ១មានកូនប្រុសពីរនាក់ ម្នាក់​ទើបតែមានអាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំបាន​ស្លាប់ ខណះអ្នកជិតខាងដាក់សម្ពាធដល់ឪពុកម្តាយក្មេងរងគ្រោះទាំង២នាក់មកពី​ការធ្វេសប្រហែស។

ហេតុការណ៍​កើតឡើងនៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១នៅវេលាម៉ោង៣:៣០នាទីរសៀល ស្ថិតនៅចំណុចក្រុម​ទី​១០ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះបូ ប៊ុនភេទប្រុសអាយុ០៧ឆ្នាំ និងម្នាក់ទៀតឈ្មោះបូ បិណ ភេទប្រុសអាយុ០៥ឆ្នាំ មានទីលំនៅត្រង់កន្លែងកើតហេតុខាងលើដែលត្រូវជាបងប្អូនបង្កើតជាមួយគ្នា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះកើត​ឡើងដោយសារ​ឪពុកម្តាយមានការធ្វេសប្រហែសបណ្តែត​បណ្តោយ ខណះដែលកូនទាំងពីរលង់​ទឹកប្រឡាយក្បែរផ្ទះ ស្របពេលដែលមានភ្លៀងធ្លាក់១មេធំក៏បានរអិលចូលកន្លែងជ្រៅ ទើបបណ្តាលឲ្យក្មេង​ប្រុស​ទាំងពីរស្លាប់។

សមត្ថកិច្ចចុះពិនិត្យ ក៏បានប្រគល់សពក្មេងទាំង២នាក់ឱ្យក្រុមគ្រួសារធ្វើបុណ្យបញ្ជូនកុសលឱ្យពួកគេតាមប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម