Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កោះកុង​ស្នើ​៤​ចំណុច​ដល់​ក្រុមហ៊ុន​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹម​ក្តាម​

បានផុស

នៅ

​អាជ្ញាធរ​ខេត្តកោះកុង​បានស្នើ​៤​ចំណុច​ដល់​ក្រុមហ៊ុន​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹម​ក្តាម​នៅលើ​ផ្ទៃដី​ជិត​៣៧​ហិកតា​ស្ថិតនៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង​ខេត្តកោះកុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​ជួល​ដី​រដ្ឋ​ទំហំ ៣៦,៨៧​ហិកតា រយៈពេល​ខ្លី (​ក្រោម​១៥​ឆ្នាំ​) ដើម្បី​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី​នៅ​ថ្ងៃទី​០៣​កញ្ញា​នេះ លោក អ៊ុក ភ័​ក្ត្រា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង​បាន​មានប្រសាសន៍ថា​សំណើរ​៤​ចំណុច​នោះ​រួមមាន​១-​សូមអ្នក​វិនិយោគ​ធ្វើការ​សិក្សា​ឱ្យបាន​ច្បាស់លាស់​អំពី​សក្តា​នុព​ល ភាព​អំណោយផល និង​ប្រភេទ​នៃ​វារីវប្បកម្ម (​ត្រី និង​ក្តាម​) ដែល​គ្រោង​នឹង​យកមក​ចិញ្ចឹម ដើម្បីអោយ​ត្រូវ​នឹង​ស្ថានភាព​ភូមិ​សា​ស្រ្ត​នៃ​តំបន់​នេះ​។

-​សូម​សិក្សា​អោយបាន​ច្បាស់លាស់ អំពី បច្ចេកទេស នៃ​ការគ្រប់គ្រង​គម្រោង​វារីវប្បកម្ម​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ជៀសវាង​ការប៉ះពាល់​ដល់​បរិស្ថាន ដល់​សហគមន៍ និង​ការបំពុល​ចូល​សមុទ្រ​។

៣-​សូម​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​ធ្វើ​អាជីវកម្ម​វា​រី​វ​ប្ប្ម​កម្មនេះ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​បរិស្ថាន និង​ជីវចម្រុះ​។​

៤-​រាល់​ការសាងសង់ និង​អនុវត្ត​គម្រោង​វារីវប្បកម្ម ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែលមាន​ចែង​ជា​ធរមាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម