Connect with us

ព័ត៌មានជាតិ

ចាប់​ផ្សឹក​អតីត​ចៅអធិការ​មួយអង្គ នៅ​វត្ត វង្សគ​ត​បុរី​សេរី​ភ្នំពេញ ស្រុក​ចំការលើ បញ្ជូនទៅ​តុលាការ​

បានផុស

នៅ

អតីត​ព្រះចៅអធិការ​មួយអង្គ ព្រះនាម ព្រះ​សុខុម​ញ្ញាណ ប៉ាង សុ​ដា ព្រះចៅអធិការ​វត្ត​វង្សគ​ត​បុរី​សេរី​ភ្នំពេញ ហៅ​វត្ត​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវបាន​សមត្ថកិច្ច​ចាប់​ផ្សឹក រួច​បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​នីតិវិធី នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ធម្មក និង​សាសនា​។

​លោក សេង សុ​មុន្នី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា ការចាប់​ផ្សឹក អតីត​ចៅអធិការ​វត្ត​វង្សគ​ត​បុរី​សេរី​ភ្នំពេញ ហៅ​វត្ត​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការលើ​នោះ ជា​ករណី​ពាក់ព័ន្ធ​ផ្លូវច្បាប់ ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​នេះ​ជា​ករណី​ពាក់ព័ន្ធ​នឹង​តុលាការ ដូច្នេះ​សូមឱ្យ​បងប្អូន​ជ្រាប ហើយ​រង់​ចាំមើល​លទ្ធផល នៃ​ការអនុវត្ត​ច្បាប់​របស់​តុលាការ ហើយ​តុលាការ នឹង​អនុវត្តតាម​នីតិវិធី ដែលមាន​ការខុសឆ្គង​ទៅនឹង​ផ្លូវច្បាប់​យ៉ាងណា​យ៉ាងណា​នោះ​”​។

ចំពោះ​ការចោទប្រកាន់​ពីបទ​អ្វី​នោះ លោក សេង សុ​មុន្នី អះអាងថា នៅ​មិនទាន់​ជម្រាប​បាន​នោះទេ ពីព្រោះ​នេះ​ជា​កិច្ចការ​របស់​តុលាការ​។ លោក​បញ្ជាក់ដែរថា មកដល់ពេលនេះ ខាង​ជំនាញ​បាន​អនុវត្ត​នីតិវិធី​តាម​ព្រះពុទ្ធសាសនា​រួចហើយ និង​បានប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​របស់​តុលាការ​។

គួររំលឹកថា កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​ចេញពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយបាន​អះអាងថា មាន​ករណី​ចាប់​ឃាត់ខ្លួន​អតីត​ចៅអធិការ​វត្ត​វង្សគ​ត​បុរី​សេរី​ភ្នំពេញ ហៅ​វត្ត​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការលើ នៅ​ខេត្តកំពង់ចាម ធ្វើឡើង​ដោយ​មន្ត្រី​សង្ឃ ព្រះ​មេគណ និង​អាជ្ញាធរ​ខេត្តកំពង់ចាម​។ បើតាម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អតីត​សង្ឃ ប៉ាង សុ​ដា​ជា​ព្រះសង្ឃ​ខ្មែរក្រោម មាន​ស្រុកកំណើត នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា អតីត​សង្ឃ ប៉ាង សុ​ដា ត្រូវបាន​ចោទប្រកាន់​ពីបទ​អ្វី​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​មួយចំនួន​បាន​អះអាងថា ខណៈពេល​មន្ត្រី​សង្ឃ ព្រះ​មេគណ និង​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​នោះ ក៏បាន​ឆែកឆេរ​ក​វត្ថុតាង ដើម្បី​ធ្វើការ​ចោទប្រកាន់​ផងដែរ ។​

​ចំណែក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​បានចេញ​សេចក្តីប្រកាស ព័ត៌មាន​អះអាង​ពី​ការបាត់​ខ្លួន​អតីត​សង្ឃ ប៉ាង សុ​ដា ទៅវិញ ដោយ​សំអាងថា មាន​នគរបាល​ស្រុក ខេត្ត និង​អនុគណ​ស្រុក និង​ព្រះ​មេគណ​ខេត្ត​បាន​ទៅ​នាំខ្លួន​អតីត​សង្ឃ​រូបនោះ ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​គណៈ​មន្ត្រី​សង្ឃ និង​សមត្ថកិច្ច ផ្ដល់​មូលហេតុ​ច្បាស់លាស់ នៃ​ការចាប់ខ្លួន និង​បង្ហាញ​ពី​ទីកន្លែង ដែល​អតីត​សង្ឃ ប៉ាង សុ​ដា កំពុង​ឋិត​នៅ​ឲ្យ​បានច្បាស់លាស់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥៧ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម