Connect with us

ព័ត៌មានជាតិ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ស្រះកែវ យក​ស្បៀងអាហារ​ចែកជូន ពលករ​ខ្មែរ​ចំនួន​៦៦ គ្រួសារ ដែល​កំពុង​ជួប​ការលំបាក

បានផុស

នៅ

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នា​រសៀល​នេះ​ថា នៅ​ថ្ងៃទី​០៣ កញ្ញា ២០២១ នេះដែរ ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​សហការ​ជាមួយ​លោក​អភិបាលស្រុក​ប៉ាកណាម អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ និង​អង្គការ​ការពារ​សិទ្ធិ​ពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ចំនួន ៦៦​គ្រួសារ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ស្រុក​ប៉ាកណាម ខេត្ត​ចន្ទ​ថាក់​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក កុយ គួ​ង នៅក្នុង​ឱកាស​នោះ​ ក៏​បាន​នាំ​យក​នូវ​ស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់​គ្រៀម មើម​ឆៃ​ថៅ ផ្លែ​ននោង ទឹកដោះគោ ទឹក​សុទ្ធ ម៉ាស់ ថ្នាំពេទ្យ​សំរាប់​កុមារ ទឹក​អាកុល​លាងដៃ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត សម្រាប់​ចែកជូន ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​កំពុង​ទទួល រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

បន្ថែម​ពីនេះ ដើម្បី​សុវត្ថិភាព​សុខភាព​បងប្អូន​ពលករ​ខាងលើ ក្រុមការងារ​បាន​ក្រើនរំលឹក អោយ​ពួកគាត់​មានការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជាប្រចាំ​ក្នុងតំណាក់កាល​បរិបទ​ជំងឺ​កូ​វីដ​នេះ ជាពិសេស​អំពី​វិធានការ ៣​កុំ និង ៣​ការពារ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម