Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អរគុណសប្បុរសជន ដែលជួយឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់សាង​សង់ ​អគារ​តេ​ជោ ព្យាបាលជំងឺកូវីដ-១៩

បានផុស

នៅ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលកំពុងចាប់ផ្តើមធ្វើការសាងសង់ ក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្តព្រះ​សីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុនោះ បើគិតត្រឹមថ្ងៃទី៣ខែ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈឧបត្ថម្ភពីសប្បុរសជន សម្រាប់ជំនួយ ដល់ការសាងសង់ ជាបន្តបន្ទាប់។

ក្នុងនោះទី១.លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្ត​ព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ទី២.លោក LIAO JUNG YUEH អគ្គនាយក​ក្រុមហ៊ុន ជីរីតា អ៊ិនវេសម៉ិន ឧបត្ថម្ភថវិកា ២០០.០០០ដុល្លាអាមេរិក។ ទី៣.លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី៤.អ្នកឧកញ៉ា លាង ឃុន និងលោកស្រី ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភដែក ១៦លី ១៤.៦៥តោន ដែក ១២លី ៤.៩២តោន។ ទី៥.លោកឧកញ៉ា លី គួង និង លោកស្រី ឧបត្ថម្ភថវិកា ៥០.​០០០​ដុល្លាអាមេរិក។

ទី៦.លោក សាន ហេង ក្រុមហ៊ុន ហេង សម្បត្តិ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី៧.ឧកញ៉ា ខូវ សម្បត្តិ និងលោកស្រី ឧបត្ថម្ភស៊ីម៉ង់ត៍ ២៥០ តោន។ ទី៨.លោក កែវ សុផល និងអ្នកស្រី ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ឧបត្ថ​ម្ភ​ថវិកា ១០.០០០ដុល្លាអាមេរិក។ ទី៩.ក្រុមហ៊ុន WHITE SAND GROUP ឧបត្ថម្ភថវិកា ២០.០០០ដុល្លាអាមេរិក។ ១០.ក្រុមហ៊ុន SHOU MING KE JI YUAN Co,Ltd ឧបត្ថម្ភថវិកា ទី១០. ០០០ដុល្លាអាមេរិក។ ទី១១.​ក្រុមហ៊ុន​លីហាវអ៊ិនធើណេសិនណលហូធែល ឧបត្ថម្ភថវិកា២០.០០០ដុល្លាអាមេរិក។ ទី១២.លោកបណ្ឌិត ម៉ុង ឫទ្ធី និង​លោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី១៣.អ្នកឧកញ៉ា ចេន ហ្ស៊ី និងលោកស្រី ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ទី១៤.លោក សុខ សំណាង និងលោកស្រី ឧបត្ថម្ភថវិកា ៥០ ដុល្លាអាមេរិក។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះសប្បុរសជននានា ដែល​បានចូលរួម ជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបម្រើឲ្យ ការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ក្នុង​បរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធផលថ្មីមួយ​ទៀត ដែលជាការចូល​រួមពីសប្បុ​រ​ស​ជននានាផងដែរ។

សូមជម្រាបថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទទឹង ៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ មានកម្ពស់មួយជាន់​អាចដាក់គ្រែបានចំនួន៣៥៦គ្រែ(គ្រែមួយជាន់) និងគ្រែចំនួន៧១២(គ្រែពីរជាន់)។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ បាននឹងកំពុងដំណើរការ សាងសង់យ៉ាងមមាញឹក ដោយប្រើប្រាស់រយ:ពេល ៣ខែ៕

អត្ថបទ៖ កោះពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម