Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​ប្រកាស​ចាក់វ៉ាក់សាំង​ដូសទី៣ ដល់​អ្នក​ធ្លាប់​ចាក់​អាស្ត្រាហ្សេនីកា​​ គ្រប់​ពីរ​ដូស​

បានផុស

នៅ

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង​សហព័ទ្ធ​(ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែល​បាន​ចាក់​វ៉ាក់​សាំង​កូវីសែល ជួសទី១ និងជួសទី២រួចរាល់ ​នៅ​ភូមិ​សាស្តរាជធានីភ្នំពេញ នឹង​ទទួលបានការចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សេនីកា ដូសជំរុញ ដោយ​ចាប់​ពី​ថ្ងៃ០៦ ​ខែ​កញ្ញា ដល់ថ្ងៃទី២០ កញ្ញា ឆ្នាំ​២០២១ នៅមន្ទីរពេទ្យបង្អែករាជធានី និង​មន្ទីរពេទ្យបង្អែកតាមខណ្ឌនីមួយៗ។​ នេះ បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​​រដ្ឋបាលរាជធានីភ្នំពេញ​នៅព្រឹកថ្ងៃទី០៤ កញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិក​នៃ​រដ្ឋ​បាលរាជ​​ធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និង​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង លេខ ០៦៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញរួចមកហើយ។ ស្របពេល ជាមួយគ្នានេះស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល​ដាល​​នៃជំងឺកូវីដ-១៩ បណ្ដាល​មក​ពីមេរោគ កូវីដបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ ប្រភេទដែលតា (Delta) ​ដែល​បាន​នឹង​កំពុងវាយលុកយ៉ាងសកម្មតាមបណ្តាល ទីក្រុងនានាំនៃប្រទេសក្នុងតំបន់អាស៊ាន រួម​ទាំង​រាជធានីភ្នំពេញ និង​បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេច តេជោនាយករដ្ឋមន្ត្រី បាន​សម្រេច​ដាក់​ចេញបន្ថែមនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ” ជូន​ដល់​មន្ត្រី​បម្រើ​សេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​សំដៅបង្កើន​ភាព​ស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឲ្យបានជាអតិបរមា។

ដោយ​ទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្រប​ខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​តេជោ​នាយករដ្ឋមន្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំងរាជ​ធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់ សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាល ខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ​ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែល បាន​កំណត់​ជូនក្នុងសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ)។

ចំពោះឯកសារតម្រូវចាំបាច់​ ដែល​ត្រូវភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់​ខ្លួន​មន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណ​ប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារ​ដែល​បាន​ប្រើ​ប្រាស់​ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រម​ទាំង​ត្រូវ​គោរពនូវលក្ខខណ្ឌនៃការ​ទទួល​បាន​វ៉ាក់សាំង​ដូស​ជំរុញ​របស់ពួកគាត់ដែលបាន ចាក់​វ៉ាក់​សាំង ដូសទី១ និងដូសទី២រួចរាល់ ដែល​មាន​គម្លាត​រយៈ​ពេល​ចាប់​ពី​ ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែ​ឡើង បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​ដូស​មូល​ដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​ក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែល​អញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬ ដូសទី៣ ត្រូវ​ប្រកាន់​ខ្ជាប់ឲ្យ​បាន​ជាដាច់​ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕​

អត្ថបទ៖​ស្រី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម