Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ បាននិងកំពុងចុះធ្វើអនាម័យ សម្អាតបរិស្ថាន នៅតាមសាលា ដើម្បីត្រៀមបើក ឲ្យសិស្ស​ចូល​រៀនវិញ

បានផុស

នៅ

អនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោស សម្អាតសាលារៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបើកសាលា ឲ្យសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គេសង្កេតឃើញថា អាជ្ញា ធរខណ្ឌជាច្រើនខណ្ឌនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះសម្អាតអនាម័យ បរិស្ថានក្នុងសាលា ជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគផងដែរ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ អាជ្ញាធរខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម  សំអាន ជាអភិ បាលខណ្ឌ និងមានការចូលរួម ពីប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូ បានចូលរួមធ្វើពលកម្ម ដើម្បីសម្អាបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ដើម្បីទុកលទ្ធភាពឲ្យ​សិស្ស បានចូលរៀនវិញ ប្រកបដោយផាសុកភាព និងមិនព្រួយបារម្មណ៍ ពីការឆ្លងជំងឺកូវីដ -១៩  ក្រោយពីទីតាំងសាលា ត្រូវបានយកធ្វើ ជាមណ្ឌលចត្តាឡីស័ក ឬជាទីតាំងសំរាប់ចាក់វ៉ាកសាំង ការពារកូវីដ-១៩ ក្នុងពេលកន្លងមក។

លោក ធឹម  សំអាន អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើអនាម័យនៅពេលនេះ ធ្វើឡើង ក្រោយពីទទួលបានបទបញ្ជា ពីអភិបាលរាជធានីភ្នំពេញលោក ឃួង  ស្រេង ដោយត្រូវសម្អាតទីតាំងបរិវេណសាលាដើម្បីត្រៀមបើក ឲ្យសិស្សបានចូលរៀនវិញ។ ការធ្វើអនាម័យបរិស្ថាននៅពេលនេះ មានការប្រើប្រាស់ថ្នាំ សម្រាប់បាញ់សំលាប់មេរោគនៅតាមបន្ទប់ ព្រមទាំងការប្រមូលសំរាម នៅតាមទីធ្លា និងក្នុងថ្នាក់ ដោយប្រើគ្រឿងចក្រ និងមានការប្រើដ្រូន សម្រាប់ហោះបាញ់ពីលើអគារ បន្ថែមទៀតផង។

លោក ធឹម  សំអាន បានឲ្យដឹងទៀតថា ការធ្វើអនាម័យនៅពេលនេះ គឺដើម្បីប្រាកដថា ទីតាំងសាលាទាំង មូល មានអនាម័យ និងមិនឲ្យសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្មណ៍ នៅពេលត្រឡប់ចូលសិក្សាវិញ។ លោកបន្ថែមឲ្យដឹងថា ការធ្វើអនាម័យនៅពេលនេះ និងបន្តរហូត ទៅតាមទីតាំងវិទ្យាល័យផ្សេង ៗទៀត ដើម្បីសម្អាតបរិស្ថាន និងអនាម័យ សម្រាប់ត្រៀមបើកសាលា ឲ្យសិស្សានុសិស្សបានចូលរៀនវិញ នៅពេលខាងមុខនេះ។

ដោយឡែកនៅខណ្ឌច្បារអំពៅ គណ:បញ្ជាការឯកភាពខណ្ឌ បានសហការជាមួយ វិទ្យាល័យច្បារអំពៅ បានធ្វើការលាងសម្អាតរួចរាល់ នៅរង់ចាំតែការបាញ់ថ្នាំសម្លាប់មេរោគ នៅមុនការអនុញ្ញាត ឲ្យសិស្សានុសិស្សចូលរៀនវិញ។

ចំណែកខណ្ឌចំការមនលោក  ថេង  សុថុល បានឲ្យដឹងថា ក្នុងខណ្ឌចំការមន មិនមានវិទ្យាល័យណា ដែលដាក់ធ្វើជាមណ្ឌលចត្តាឡីស័កនោះទេ តែទោះបីជាយ៉ាងណាលោកថា ក្រោយពីទទួលការវាយតម្លៃ ពីអាជ្ញាធររាជធានី​ភ្នំពេញ​រួចថា អាចបើកកចូលរៀនវិញថ្ងៃណា លោកនិងធ្វើការចុះសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ តែម្តង។

ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ នៅរាជធានីភ្នំពេញ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្រាប់ភូមិសាស្រ្ត ដែលអាចអនុញ្ញាត ឲ្យបើកដំណើរការ គ្រឹះ ស្ថានអប់រំឡើងវិញ គឺជាភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិ សាស្ត្រ ដែលពុំមានការឆ្លងរាល ដាលជំងឺកូវីដ-១៩ រីឯភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ គឺមិនអនុ ញ្ញាតនោះឡើយ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួន ដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែនាំអោយអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១២ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៨ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៩ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៣១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម