Connect with us

ព័ត៌មានជាតិ

អ្នក​​ផឹក​ស៊ី​រាំ ច្រៀង​​ជាង ៦០ នាក់ ដែល​សមត្ថកិច្ចឃាត់​យប់មិញ​នឹង​ត្រូវធ្វើតេស្ត​កូវីដ១៩ ព្រឹក​​នេះ

បានផុស

នៅ

អ្នក​​​ផឹ​ក​​ស៊ី​រាំច្រៀង​ ​​នាយប់​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០២១​​នេះ សមត្ថកិច្ច​បាន​​បញ្ជូន​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ ហ៊ុន សែន​ វត្ត​ភ្នំ​​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងកន្លែងផឹកស៊ីរាំរែក​ ដែល​ល្មើស​នឹង​វិធានការ​ក្រសួង​សុខាភិបាល​ជា​ពិសេស​សាលារាជ​ធានីភ្នំពេញ​ និង​សាលាខណ្ឌដូនពេញ​ នោះ​ត្រូវ​បាន​លោកសុខ ពេញវុធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូន​ពេញ​ កាល​ពី​យប់​ថ្ងៃទី៣​ខែកញ្ញា​ឆ្នាំ ២០២១​ នេះ​ដឹក​នាំ​កម្លាំង​គណៈបញ្ជា​ការ​ឯកភាព​ចុះ​បង្ក្រាប​ជាក់​ស្តែង​ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​ដែល​ទៅ​ប្រមូល​ផ្ដុំ​ពពាក់​ពពូន​គ្នា​ប្រមាណ​ជាង​៦០​ នាក់​ឯណោះ។

ទី​តាំង​ដែល​ហ៊ាន​បើក​លួច​លាក់​ល្មើស​បម្រាម​ក្រសួង​សុខាភិបាល​នោះ​នៅ​ចំណុច​ត្រង់​ចំណុច​ក្លិប​កម្សាន្ត​យីហោ« ប៊្លូឆីលី​ »ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៧៨​ ក្នុង​សង្កាត់​ជ័យជំនះ​ ​ខណ្ឌដូន​ពេញ​រាជ​ធានីភ្នំពេញ។

លោក​ សុខ​ពេញ​វុធ​ អភិបាល​នៃ​គណៈអភិបាល​ខណ្ឌដូន​ពេញ​បាន​មានប្រសាសន៍​នៅ​ព្រឹកថ្ងៃទី០៤​ខែ​កញ្ញា​នេះ​​ថា​ ​អាជ្ញាធរខណ្ឌ​ដូនពេញ​បាន​ដាក់​កម្លាំង​ល្បាត​ជា​ប្រចាំ​គឺ​ចុះ​ទ្រោល​គោល​ដៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់​ស្កាត់​ការ​បើក​លួច​លាក់​ដូច​ជា​​ខារ៉ាអូខេ​រង្គសាល​ហាង​កោស​ជប់​ និង​កន្លែង​សប្បាយ​​ផ្សេង​ៗទៀត​ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ខុស​បម្រាម​ការ​ហាម​ឃាត់​របស់ក្រសួងសុខាភិបាល​និង​សាលារាជធានី​ភ្នំពេញ​ជា​ស្ដែង​នៅ​យប់​នេះ​​ដែរ​បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ស៊ើប​ដឹង​យ៉ាង​ច្បាស់​ថា​នៅ​ទី​តាំង​ខាង​លើ​នេះ​កំពុងបើកលួចលាក់​ដោយ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​មាន​ទាំង​ជនបរទេស​ផង​នោះ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ីរាំ​រែក​យ៉ាងសប្បាយ​ល្មើស​បម្រាម​លោក​ក៏​បាន​ដឹក​នាំ​កម្លាំងជាក់ស្ដែងចុះទៅបង្ក្រាបជាក់ស្ដែងដោយគាត់មនុស្សចំនួន៦០​នាក់​ ​មាន​ទាំង​ជន​បរទេស​ផង​បញ្ជូន​ទៅ​មណ្ឌលចត្តាឡីស័ក​នៅ​វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន​វត្តភ្នំ​​ដើម្បី​តេស្ត​សំណាក​នាព្រឹក​នេះ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​។

លោក​អភិបាល​ខណ្ឌ ដូនពេញ​បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​ទីតាំង​នោះ​ត្រូវ​បាន​បិទ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន។​ ចំណែក​ម្ចាស់​អាជីវកម្ម​ ត្រូវ​ចាត់​ការ​តាម​នីតិវិធី​នៃ​ច្បាប់៕

អត្ថបទ៖​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម