Connect with us

ព័ត៌មានជាតិ

ឃុំខ្លួនថៅកែខ្សាច់ សិតត្បូចោទពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនថៅកែដេប៉ូខ្សាច់សិតត្បូ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោម​ការចោទប្រកាន់​ពីបទ « មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន » ។

ជនជាប់ចោទ​ដែល​ត្រូវ​ឃុំខ្លួន​ឈ្មោះ លាង សុង​លី ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ២០​អឺ ភូមិ​ត្រពាំង​ល្វា សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានបញ្ជាក់​ថា ការឃាត់ខ្លួន​ឈ្មោះ លាង សុង​លី គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់លោក ប្លង់ សុផល​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ២៥៩ អយ​ង ចុះ​ថ្ងៃទី ២៤​សីហា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​សាកសួរ​លើ​បណ្ដឹង​របស់​ឈ្មោះ តាំង ហ្គិ​ច​លៀង ដែល​បាន​ប្ដឹង​ពីបទ « មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន » ពាក់ព័ន្ធ​និង​ករណី​ជំពាក់​លុយកាក់ ប្រមាណ​៤០​ម៉ឺ​ន​ដុល្លារ ហើយ​ចេញ​សែក​សង​ទៅ​ម្ចាស់បំណុល​វិញ ប៉ុន្តែ​សែក​នោះ​គ្មាន​លុយ​សោះ ទើប​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បញ្ជូន​សំណុំរឿង​និង​ជន​ត្រូវ​ចោទ​អោយ​ចៅក្រម​ចាត់ការ​តាមច្បាប់​។

រហូតដល់​ល្ងាច​ថ្ងៃទី០៣​ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ លាង សុង​លី ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​តាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម