Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង​ ១០ យប់​ ស្រ្តី​ឆ្លង​កូវីដ​ គ្រប់ខែ​​ គ្រូពេទ្យ​ជួយ​សម្រាលកូន​សុវត្ថិភាព​ទាំងម្តាយ​និង​កូន

បានផុស

នៅ

ខេត្តរតនគិរី÷ ស្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ បានសម្រាលកូនដោយសុវត្ថិភាពទាំងម្តាយ និងកូន ក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ នេះជាលើកទី៣ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺកូវីដ១៩ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានជោគជ័យនៅមណ្ឌលព្យាបាល។

ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យមានឈ្មោះ សឿន សុខឿន អាយុ២៦ឆ្នាំ រស់នៅភូមិសង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ហើយបានសម្រាលកូននៅវេលាម៉ោង​១០​និង​១៦​នាទី​យប់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នទាំងម្តាយ និងកូន ត្រូវបានមើលថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះការតាំងចិត្តភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយនិងផ្លូវចិត្ត ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានកូវីដ១៩។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាកលោក ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ លោកក៏បានឧបត្ថម្ភ ឃីតកុមារមួយកញ្ចប់ ដល់ទារកទើបសម្រាលនៅមណ្ឌលព្យាបាលភូមិថ្មី ដែលម្តាយកំពុងមានវិជ្ជមានកូវីដ១៩​។

ស្រ្ដីទើបសម្រាលខាងលើនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត ដែលតែងតែគិតគូរ​ពីសុខទុក្ខប្រជាពលរដ្ឋ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធ​ សូមជួយតាមថែរក្សាការពារលោកអភិបាលខេត្ត និងក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ និងសុភមង្គលជានិរន្តរ៍តរៀងទៅ៕ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម