Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបហាងNet បង្កប់ល្បែងស៊ីសង៣កន្លែង ឃាត់មនុស្ស១៣នាក់

បានផុស

នៅ

​ទីតាំង​ហាងអ៉ិន​ធើ​ណិ​ត​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចំនួន​៣​កន្លែង​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ ទៀង ច័ន្ទ​សារ អធិការ​ប៉ូលិស​បាន​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​គាត់​មនុស្ស​ប្រុស​ស្រី​ ចំនួន​១៣​នាក់​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីតាំងNet ខុសច្បាប់ (​ភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​) ដែល​ស្ថិតនៅ​ទីតាំង​ផ្លូវ​លេខ​១៥៤​កែង​លេខ​៥ ភូមិ​៦ ក្រុមទី ២៧ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ចុះ​ចំនួន​០៣​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ១៣ នាក់ ប្រុស​០៧ នាក់​ស្រី​០៦​នាក់ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​។​ ចំពោះ​ទីតាំង​ទាំង​៣​កន្លែង​នោះ ​ធ្វើការ​បិទទ្វារ និង​នាំ​មនុស្ស​ទាំង​១៣​នាក់​នោះ​ ទៅ​តេស្ត​សំណាក​នៅ​សាលារៀន​ចតុមុខ​ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម