Connect with us

ព័ត៌មានជាតិ

​​ទឹក​កំពុង​ហក់​ឡើង​ អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​​ខ្ពស់

បានផុស

នៅ

​​​លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត​​ ​បាន​​ប្រាប់​ឱ្យ​​ពលរដ្ឋ​ ដែល​រស់​នៅ​ប្រប​​មាត់​អូរ​ព្រំដែន​​​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​​ស្ថាន​ភាព​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ក្រុង​បាន​​​ដឹក​នាំ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ ដែល​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ចំណុច​សំណង់​ទ្វារ​ទឹកកម្ពុជា-ចិន និង​បាន​ធ្វើ​ការ​កាយ​ផ្តាច់​ផ្លូវ​ដើម្បី​រំដោះ​ទឹក​ដែល​កំពុង​ជន់​លិច​ទីតាំង​វត្តអារាម លំនៅដ្ឋាន​ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​លោក​​បាន​​អំពាវនាវ​​​កាល​ពី​ម្សិល​មិញ​​ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសុខសាន្ត តាម​បណ្តោយ​ប្រប​អូរ​ព្រំដែន និងតំបន់ទំនាប​ សូម​មាន​ការប្រុងប្រយ័ត្នខ្ពស់ ត្រូវ​តាម​ដាន​ស្ថានភាពទឹកឱ្យ​បានជាប់ ជាពិសេស​ត្រូវយកចិត្តទុកដាក់ចំពោះក្មេងៗ ត្រូវពិនិត្យ​តាម​ជុំវិញ​ផ្ទះ​ចំពោះ​សត្វ​អសិរពិស​ជៀស​វាង​គ្រោះ​ថ្នាក់​ណា​មួយ​ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម