Connect with us

ព័ត៌មានជាតិ

នាយ ក្រិន ស្រាយមន្ទិលរឿង​ចាយ​លុយទិញដី ទិញផ្ទះខ្ទង់រាប់ម៉ឺនដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ តារាកំប្លែងនាយ ក្រិន បានចេញមុខបកស្រាយភ្លាមៗ បន្ទាប់ពីមានមន្ទិលជាច្រើនពីសំណាក់មហាជន​និងអ្នកប្រើប្រាស់បណ្ដាញសង្គមថាខ្លួនបានដើររកទិញដីទិញផ្ទះកាលពីប៉ុន្មានថ្ងៃមុននេះ។

ការចេញមុខស្រាយរបស់នាយ ក្រិន នេះដែរស្របពេលដែលមានការចែករំលែករូបភាពរបស់ខ្លួនកំពុងឈរ​នៅមុខផ្ទះសាងសង់នៅក្នុងបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់អ្នកគាំទ្រ​ដោយនឹកស្មានថានាយក្រិនបោះទុនទិញផ្ទះរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងមាឌល្អិតនាយ ក្រិន បានបញ្ជាក់ប្រាប់ដូច្នេះថា ពុំមែនជាការពិតនោះទេគឺគ្រាន់តែការយល់ច្រឡំប៉ុណ្ណោះ។ មកទល់ពេលនេះលោកគ្មានអ្វីឱ្យសេះសល់ទេ ខណ:ជីវភាពរស់នៅសព្វថ្ងៃកំពុងជួបការលំបាកក្រោយ​ហាងត្រូវបិទទ្វារ ព្រោះក្ស័យធន់និងមានទំនូលខុសត្រូវមើលថែកូន៣នាក់ ដែលម្តាយបោះបង់​ចោល​។

នាយ ក្រិន បានបន្ថែមថា ខ្លួនមិនបានដើរទិញផ្ទះ ឬទិញទិញដីអ្វីឡើយ ពោលលោកមិនមានលទ្ធភាព។ គេចាំថាតារា​កំប្លែង​មាឌ​ល្អិត​អភ័ព្វស្នេហ៍លោក ទេស សុជន ហៅ​នាយ​ ក្រិន បន្ទាប់ពីធ្លាក់ខ្លួនឈឺរហូតមកទល់ពេលនេះ អាជីពសិល្ប:របស់នាយហាក់បាត់ដំណឹងសូន្យឈឹងតែម្តង។

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិន ចាប់តាំងពី​នាយជួបរឿងអកុសលត្រូវភរិយាលួចផិតក្បត់មានសហាយស្មន់ រហូត​ឈានដល់​ផ្លូវ​លែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីព​បើក​ហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វាទាំងស្រុងព្រោះក្ស័យធន់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ២០ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ៣៥ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម