Connect with us

ព័ត៌មានជាតិ

បន្ត​ជួសជុលផ្លូវ​ជាតិ​លេខ​ ៥ រងគ្រោះ​ ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ ក្រុមការងាររបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងរៀបជម្រាលប្រឡាយសងខាង និងដាក់រីហ្គារថ្មី នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិលេខ៥នេះ ១បន្តការងារថែទាំខួបផ្លូវជាតិលេខ៥៦D ចន្លោះពីគីឡូម៉ែត្រ ១៩+១០០ ទៅដល់ គីឡួម៉ែត្រ ១៩+៣០០ ដោយកាយដីស្អុយចេញរួចកៀរកិនបង្ហាប់ និងការងារថែទាំ ចន្លោះពីគីឡូម៉ែត្រ ១៤+០០០ ទៅដល់ គីឡូម៉ែត្រ ១៥+០០០ ដោយសម្អាតរុក្ខជាតិ និងកាយបើកមុខទឹក ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។២បន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីគីឡួម៉ែត្រ ៦+០០០ ទៅដល់ គីឡូម៉ែត្រ ៦+៥០០ ដោយលុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ចំណែកផ្លូវជាតិមានប្រវែង៣.៣០០ម៉ែត្ររងគ្រោះច្រោះដាច់អណ្លើៗដោយទឹកជំនន់ ចាប់ពីវង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកស្រុកមង្គលបូរីត្រូវបានជួសជុលឡើងវិញចាក់កៅស៊ូប្រភេទDBST។

លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅឆ្នាំ២០២០កន្លងមកផ្លូវពីចំណុចរង្វង់មូល ស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃបណ្តាល​ហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែង ពេលនោះកំលាំងមន្ទីរសាធារណៈការដឹកជញ្ជូននិងកំលាំងអង្គភាពទាំង៣ ដឹកនាំដោយលោកផ្ទាល់ ធ្វើការជួសជុលផ្លូវជាតិច្រោះដាច់ដោយជំនន់ទឹកភ្លៀងនេះឡើងវិញ ដោយ​អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ផ្លូវដែលរងការខួចខាតដោយទឹកជំនន់នោះ ក្រុមការងាររបស់លោកបានចាប់ផ្តើម​ស្ថាបនាឡើងវិញ ចាប់ពីដើមខែមករា ឆ្នាំ២០២១ជាបណ្តើរៗ ហើយចាក់កៅស៊ូ DBST និងមានប្រឡាយរំដោះទឹក ដោយរៀបថ្មភ្នំរឺថ្មប្រឡុងផ្នែកខាងលិចផ្លូវ មានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម​៨តឹក។ ផ្លូវដែលស្ថាបនាមាន២ដំណាក់កាល ដំណាក់ទី១ពីចំណុចក្បាលស្ពានសែសិនខាងកើតដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២ ពីចំណុចក្បាលស្ពានសែនសិនខាងលិចដល់​រង្វង់មូលស្រីគ្រប់ល័ក្ខ ជួសជុលកន្លែងដែលខូចនិងរៀបចំខឿនការ៉ូឡាឡើងវិញ។

លោកសុខ ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពានដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២០ កន្លងមក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទទួលបានចំនួន ២ គម្រោង ដែលគ្រោងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ៕

អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម