Connect with us

ព័ត៌មានជាតិ

កំពែងក្រុងអង្គរធំអាយុ​កាល​ជាង ១ ពាន់ឆ្នាំ​ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

បានផុស

នៅ

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងនារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា ដំណើរការជួសជុលកំពែងក្រុងអង្គរធំ មានប្រវែង២៥ ម៉ែត្រ ដែលបានចាប់ដំណើរការពីខែមិនានោះ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដោយប្រើប្រាស់ថវិការបស់រដ្ឋដើម្បីជួសជុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល  បានបញ្ជាក់ប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “សម្រាប់វគ្គនេះ ជំហាននេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះតែម្តង (ខែធ្នូ ឆ្នាំ២០២១) តែការប្រើប្រាស់អស់ថវិកាប៉ុន្មាន ខ្ញុំក៏មិនដឹងដែរ តែជាការប្រើប្រាស់ថវិការដ្ឋ”។

សូមបញ្ជាក់ថា ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

គម្រោងជួសជុល ដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង​៧០​ភាគរយ​ហើយ។ បើតាមអាជ្ញាធរជាតិអប្សរា ការងារនេះមានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្ម​ខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់ និងពុកផុយច្រើនដែលតម្រូវត្រូវ​ធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។

គួររំលឹកថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម